វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ ២០២៣ នឹងបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា

CRI, September 5, 2023
Size:

វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ ២០២៣ ដែលសហការរៀបចំដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកមការបក្សក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងប៉េកាំងនឹងបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា។

វេទិកាវប្បធម៌ក្រុងប៉េកាំងឆ្នាំ ២០២៣ ធ្វើឡើងក្រោមប្រធានបទអចិន្ត្រៃយ៍នៃ"ការប្តវេន ការច្នៃប្រឌិតនិងការរៀនសូត្រទៅវិញទៅមក"និងប្រធានបទប្រចាំឆ្នាំ"ការបន្តវេនវប្បធម៌ដ៏ល្អៗនិងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ" ដើម្បីបង្កើតវេទិកាតាំងបង្ហាញសមិទ្ធផលកសាងវប្បធម៌ វេទិកាផ្លាស់ប្តូរបទពិសោជន៍កសាងវប្បធម៌ វេទិកាច្នៃប្រឌិតនិងការអភិវឌ្ឍវប្បធម៌ និងវេទិកាផ្សព្វផ្សាប់សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក 

សកម្មភាពនៃវេទិកានេះរួមមានពិធីសម្ពោបើកនិងវេទិកាសំខាន់ វេទិកាស្របគ្នាចំនួន ៥ និងសកម្មភាពវប្បធម៌ពាក់ព័ន្ធដោយអញ្ជើញភ្ញៀវកិត្តិយសក្នុងស្រុកនិងបរទេសចូលរួមផ្លាស់ប្តូរមតិយោបស់យ៉ាងស៊ីជម្រៅអំពីប្រធានបទជាច្រើន ដូចជា ការការពារនិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ការធ្វើសមាហរណកម្មស៊ីជម្រៅនៃវប្បធម៌និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍដោយរួមបញ្ជូលគ្នារវាងវប្បធម៌និងទេសចរណ៍ ការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមកជាដើម ដើម្បីប្រមូលផ្តុំប្រាជ្ញានិងកម្លាំងសម្រាប់ការកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិននិងជំរុញវឌ្ឍនភាពរួមនៃអរិយធម៌របស់មនុស្សជាតិ ។ វេទិកានេះនឹងចេញផ្សាយសមិទ្ធផលសំខានៗជាច្រើន ដូចជា របាយការណ៍សិក្សាស្រាវជ្រាវស្តីពីការអភិវឌ្ឍវប្បធម៌ចិន និង "ព្រឹត្តិការណ៍សំខាន់ៗចំនួន១០ ក្នុងការកសាងមជ្ឈមណ្ឌលវប្បធម៌ទូទាំងប្រទេសចិនឆ្នាំ ២០២២" ហើយភ្ញៀវសំខាន់ៗក្នុងស្រុកនិងបរទេសអញ្ជើញថ្លែងសុន្ទរកថានិងធ្វើកិច្ចសន្ទនា