ទិវាផ្លែឈើ ឡានឆាង-មេគង្គ លើកទី ៣ ប្រារឰនៅក្រុងប៉េកាំងដោយជោគជ័យ

lmcchina.org, September 4, 2023
Size:

នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ទិវាផ្លែឈើ ឡានឆាង-មេគង្គ លើកទី ៣ ដែលរៀបចំដោយនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម និងជនបទចិន បានប្រារឰដោយជោគជ័យនៅក្រុងប៉េកាំង។

សិក្ខាសាលាស្តីពីការអភិវឌ្ឍកសិកម្មផ្លែឈើបានរៀបចំក្នុងឱកាសទិវាផ្លែឈើនេះ។ អ្នកតំណាងដែលចូលរួមសិក្ខាសាលា បានញ្ចេញមតិយោបល់អំពីការអភិវឌ្ឍប្រព័ន្ធឌីជីថលកសិកម្មផ្លែឈើ និងការបង្កើតម៉ាកល្បីជាដើម។ ពិធីបោះពុម្ពផ្សាយសៀវភៅ“កសិកម្មផ្លែឈើកាត់បន្ថយភាពក្រីក្រ និងផ្តល់ផលប្រយោជន៍ដល់កសិករ៖ បទពិសោធន៍របស់ចិន”បានប្រារឰក្នុងសិក្ខាសាលានេះ។

ឈរលើគោលការណ៍បើកទូលាយ និងសហប្រតិបត្តិការ ដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ ទីផ្សារ និងប្រជាជន ទិវាផ្លែឈើនេះបានរៀបចំពិព័រណ៍ពិសេសអំពីវប្បធម៌ផ្លែឈើ និងផ្លែឈើប្រទេសទន្លេឡានឆាង-មេគង្គ។ ពិព័រណ៍វប្បធម៌ផ្លែឈើរួមមានផ្នែកសំខាន់ ៣ គឺ វប្បធម៌ផ្លែឈើ កាត់បន្ថយភាពក្រីក្រតាមរយៈកសិកម្មផ្លែឈើ និងពាណិជ្ជកម្មផ្លែឈើ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍នៃកសិកម្មផ្លែឈើតំបន់ឡានឆាង-មេគង្គ ហើយបានទាក់ទាញអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ថា ផ្លែឈើពិសេសទាំងក្នុង និងក្រៅប្រទេសមួយចំនួនត្រូវបានដាក់ពិព័រណ៍ក្នុងឱកាសទិវាផ្លែឈើនេះ រួមមានទុរេន ផ្លែប៉ែស ដូង និងប៉ោមជាដើម ព្រមទាំងផលិតផលកែច្នៃពីផ្លែឈើស្រស់ ដែលបានធ្វើឱ្យអ្នកទស្សនាមានឱកាសភ្លក់ផ្លែឈើដ៏ផ្អែមឆ្ងាញ់គ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះទេ ម្ចាស់រៀបចំពិព័រណ៍ក៏បានរៀបចំកម្មវិធីសម្តែងរបាំ គូរគំនូរ សរសេរអក្សរផ្ចង់ និងប្រគំតន្ត្រីជាដើម ដើម្បីបង្ហាញពីកម្លាំងទាក់ទាញពិសេសនៃផ្លែឈើប្រទេសទន្លេឡានឆាង-មេគង្គ។ ជាពិសេស បច្ចេកទេស AI ត្រូវបានប្រើប្រាស់ក្នុងទិវាផ្លែឈើនេះ ដើម្បីឱ្យអ្នកទស្សនាកាន់តែច្រើនមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការកសិកម្ម និងទិវាផ្លែឈើទន្លេឡានឆាង-មេគង្គ។