លោកWangYiថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតធនាគារគំនិតសកល

CRI, September 4, 2023
Size:

ថ្ងៃទី២ ខែកញ្ញា លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតធនាគារគំនិតសកល។

លោកWangYiបានលើកឡើងគំនិតផ្តួចផ្តើ៤ចំណុច។ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពតិប្រាកដ រួមគ្នាជំរុញធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលមានសុក្រឹតភាព។ទី២ អនុវត្តយ៉ាងសកម្មនូវតំបន់និយមដែលបើកចំហ ជំរុញការអភិវឌ្ឍនិងស្តារភាពរុងរឿងអាស៊ីឡើងវិញ។ទី៣ ត្រូវតែផ្សព្វផ្សាយវិធីសាស្ត្ររួមរស់ដោយសុខដុមរមណានិងមេត្រីភាព រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់ប្រទេសជិតខាង។ទី៤ ត្រូវតែអនុវត្តដោយរឹងមាំនូវទស្សនៈសន្តិសុខប្រកបដោយភាពរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ឧបាយកលរបស់កម្លាំងក្រៅតំបន់មួយក្តាប់តូចដែលប៉ុនប៉ងបំផ្លាញសន្តិភាពនៅសមុទ្រចិនខាងត្បូងនឹងមិនសម្រេចបានឡើង។

លោកWangYiបន្តទៀតថា ខែតុលា ខាងមុខ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣។យើងរីករាយរួមជាមួយសហគមន៍អន្តរជាតិ ពិគ្រោះពិភាក្សាដោយស៊ីជម្រៅនូវគំនិតនិងវិធានការក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់”នៅចំណុចផ្តើមថ្មី៕