អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថានឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីផ្តល់ភាពងារស្រួលកាន់តែច្រើនសម្រាប់ការទៅមករកគ្នារវាងជនជាតិចិននិងជនបរទេស

CRI, September 4, 2023
Size:

ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា តាំងពីដើមឆ្នាំនេះមកដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកចំហក្នុងកម្រិតខ្ពស់ ក្រសួងការបរទេសចិននឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ បង្កើតលក្ខណ្ឌដ៏មានអំណោយផល ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការទៅមករកគ្នារវាងជនជាតិចិននិងជនបរទេស។

លោកបានថ្លែងថា បន្ទាប់ពីអនុវត្តវិធានការ “ថ្នាក់B គ្រប់គ្រង់តាមថ្នាក់B” ចំពោះកម្រិតឆ្លងនៃវីរុសកូវីដ១៩មក ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិននិងបណ្តាស្ថានទូតចិនប្រចាំនៅ

ក្រៅប្រទេសបានស្តារគោលនយោបាយទិដ្ឋាការឡើងវិញ ក្នុងនោះរួមមានការត្រួតពិនិត្យនិងផ្តល់ទិដ្ឋាការចេញចូលច្រើនដង ធ្វើទិដ្ឋាការតាមច្រកព្រំដែននិងការឆ្លងកាត់ដោយលើកលែងទិដ្ឋាការជាដើម។ ក្រៅពីនេះ តាំងពីដើមឆ្នាំនេះមកភាគីចិនបានរួមជាមួយកាហ្សាក់ស្ថាន ម៉ាដាហ្គាស្តារជាដើម ចុះហត្ថលេខាលើកកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ចំនួនកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការគ្រប់ប្រភេទបានឡើងដល់១៥៥ច្បាប់។

លោកបានបន្តថាគ្រប់មជ្ឈដ្ឋានមានប្រតិបត្តិការវិជ្ជមានចំពោះវិធានការនៃប្រទេសចិន ចំនួនទិដ្ឋាការផ្តល់ដោយស្ថានទូតចិនប្រចាំនៅក្រៅប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស បរិមាណជនបរទេសចូលដែនចិនក៏កើនឡើងយ៉ាងនឹងនរ។ បន្ទាប់មកក្រសួងការបរទេសចិននឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការទៅមករកគ្នារវាងជនជាតិចិននិងជនបរទេស៕