លោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ៖វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាអាទិភាព

CRI, September 1, 2023
Size:

ថ្មីៗនេះ លោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានចុះត្រួតពិនិត្យការងារនៅច្រកព្រំដែនYouyiដែលជាច្រកព្រំដែនមិត្តភាពរវាងវៀតណាមនិងចិនដែលស្ថិតនៅខេត្តTỉnh Lạng Sơnប្រទេសវៀតណាម។លោកXiong Boឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមបានអមដំណើរជាមួយគ្នាតាមការអញ្ជើញ។

នៅថ្ងៃទី២៥ពេលចុះត្រួតពិនិត្យការងារនៅច្រកព្រំដែន បន្ទាប់ពីស្តាប់របាយការណ៍ស្តីពីការងារព្រំដែនរួច លោកNguyễn Phú Trọngបានថ្លែងថា លើលោកនេះមានតែច្រកព្រំដែនYouyiតែមួយគត់ដែលប្រើ«មិត្តភាព»ជាឈ្មោះរបស់ព្រំដែន ប្រកាសនេះបានបង្ហាញឱ្យឃើញនូវមិត្តភាពប្រពៃណីដ៏វិសេសវិសាលដែលជាភាតរភាពនិងជាសមមិត្តរវាងប្រជាជនវៀតណាមនិងប្រជាជនចិន។គណៈកម្មាការបក្សប្រចាំខេត្តTỉnh Lạng Sơn សាលាខេត្តនិងស្ថាប័នពាក់ព័ន្ធនៅច្រកព្រំដែនត្រូវបន្តបង្កើនកិច្ចសហការជាមួយភាគីចិនដើម្បីរួមគ្នាកសាងតំបន់ព្រំដែនដែលប្រកបដោយសន្តិភាពមេត្រីភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

លោកNguyễn Phú Trọngបានបន្តថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ជាប់រហូតមកហើយក៏តម្កល់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយបក្សរដ្ឋាភិបាលនិងប្រជាជនចិនជាអាទិភាព។

ជាការឆ្លើយតប លោកXiong Boឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមបានថ្លែងថាមិត្តភាពប្រពៃណីរវាងចិននិងវៀតណាមមានការតម្រង់ទិសដៅពីថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ យើងមានជំនឿចិត្តក្នុងការជំរុញឱ្យទំនាក់ទំនងរវាងចិននិងវៀតណាមយកឈ្នះលើការសាកល្បងទាំងអស់ ដើម្បីរួមចំណែកកាន់តែធំក្នុងបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិ៕