ចំនួននៃការដំឡើងមនុស្សយន្តឧស្សាហកម្មរបស់ប្រទេសចិនត្រូវជាលើសពី ៥០% នៃចំនួនសរុបរបស់ពិភពលោក

CRI, August 31, 2023
Size:

ពេលថ្មីៗនេះ អ្នកយកព័ត៌មានបានទទួលដំណឹងពីសន្និសិទមនុស្សយន្តពិភពលោកឆ្នាំ ២០២៣ថា នៅឆ្នាំ២០២២ ចំនួននៃការដំឡើងមនុស្សយន្តឧស្សាហកម្មរបស់ប្រទេសចិនត្រូវជាលើសពី ៥០នៃចំនួនសរុបរបស់ពិភពលោក  ដោយឈរនៅចំណាត់ថ្នាក់ទី  ក្នុងទីផ្សារមនុស្សយន្តឧស្សាហកម្មរបស់ពិភពលោក ហើយដង់ស៊ីតេនៃការដំឡើងមនុស្សយន្តផលិតកម្មបានឡើងដល់ ៣៩២ គ្រឿងសម្រាប់កម្មករមួយម៉ឺននាក់ 

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំឧស្សាហកម្មមនុស្សយន្តរបស់ប្រទេសចិនបានបន្តកើនឡើង។ នៅឆ្នាំ ២០២២ ប្រាក់ចំណូលនៃមុខរបរឧស្សាហកម្មមនុស្សយន្តមានចំនួនលើសពី ១៧០ ប៊ីនលានយាន់ប្រាក់ចិន ដោយរក្សាបាននូវកំណើនពីរខ្ទង់ ផលិតភាពមនុស្សយន្តផ្នែកឧស្សាហកម្ម សេវាកម្មនិងវិស័យពិសេសនានាកំពុងកើនឡើងយ៉ាងឆាប់រហ័ស គុណភាពនៃម៉ាកយីហោត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយក្រុមហ៊ុនជំនាញឯកទេសពិសេសថ្មីក្នុងវិស័យមនុស្សយន្តមានដល់ទៅ ២៧៣ ក្រុមហ៊ុន ជាពិសេស បានពន្លឿនការប្រើប្រាស់មនុស្សយន្តក្នុងទីផ្សារ មនុស្សយន្តផ្នែកសេវាកម្ម និងវិស័យយពិសេសត្រូវបានប្រើប្រាស់ដោយមានទ្រង់ទ្រាយធំក្នុងវិស័យចារចរណ៍ទំនិញ វេជ្ជសាស្រ្ត និងសំណង់ជាដើម