សហគ្រាសឧស្សាហកម្មខ្នាតស្តង់ដានៃប្រទេសចិនសម្រេចបានចំណូល73.22ទ្រីលានប្រាក់យាន់ចិននៅ៧ខែឆ្នាំនេះ

CRI, August 31, 2023
Size:

រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យនាថ្ងៃទី២៧ខែសីហាថា នៅ៧ខែដើមឆ្នាំនេះ សហគ្រាសឧស្សាហកមខ្នាតស្តង់ដានៃប្រទេសចិនសម្រេចបានចំណូល73.22ទ្រីលានប្រាក់យាន់ចិនដែលបានធ្លាក់ចុះ0.5%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។បើមើលពីទិន្នន័យប្រចាំខែកក្កដាបានឱ្យដឹងថា បើប្រៀបធៀបជាមួយអាត្រាភាគរយនៃការធ្លាក់ចុះនៅខែមិថុនា ចំណូលសហគ្រាសឧស្សាហកម្មខ្នាតស្តង់ដាចិនបានកើនឡើង1.9%ដែលបង្ហាញថា ចំណូលសហគ្រាសឧស្សាហកម្មត្រូវបានកែលម្អដែលបានមានអំណោយផលសម្រាប់ការស្តារប្រាក់ចំណេញនៃសហគ្រាសឡើងវិញ៕