កិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”បង្ហាញឱ្យឃើញនូវ “ល្បឿនចិន”ជាថ្មីម្តងទៀត

CRI, August 30, 2023
Size:

      នាពេលថ្មីៗកន្លងទៅនេះ ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាដែលសាងសង់ដោយក្រុមហ៊ុនចិនបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។ ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញដែលទើបសាងសង់រួចនេះ នឹងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរបស់ប្រទេសកម្ពុជា ហើយនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ រហូតដល់ទូទាំងប្រទេសបានមួយកម្រិតផងដែរ។ 

      ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា  ផ្លូវក្រវាត់ក្រុងទី៣នេះ  គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន ក្នុងក្របខណ្ឌសហប្រតិបតិ្តការនៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងសហគមន៍រួមវាសនាតែមួយ ។ ប្រធានគម្រោងភាគីចិនដែលទទួលបន្ទុកសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះបានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣នេះមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតសមត្ថភាពដឹកជញ្ជូននិងចរាចរណ៍នៅក្រុងភ្នំពេញ ក៏ដូចជាលើកកម្ពស់រូបភាពរបស់ក្រុងភ្នំពេញផងដែរ ។ ក្រៅពីនេះ ក្នុងអំឡុងពេលសាងសង់ សហគ្រាសចិនបានប្រើប្រាស់បុគ្គលិកខ្មែរចំនួនជាង១ពាន់នាក់ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនបុគ្គលិកខ្មែរផងដែរ មិនត្រឹមតែបានបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏បានកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ ។

      សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាផងដែរ ខណៈពេលអញ្ជើញទៅទស្សនាពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានជួយកម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវនិងស្ពានជាច្រើន ការផ្គត់ផ្គង់ដ៏មានភាពនឹងនរនូវវត្ថុធាតុដើមរបស់ចិនបានធានាដល់ការនាំចេញរបស់កម្ពុជានិងឱកាសការងាររបស់មនុស្សរាប់លាននាក់ផងដែរ ។

      ក្នុងរយៈពេល១០ឆ្នាំកន្លងមក កិច្ចកសាងរួមនៃ “ខ្សែក្រវាត់និងផ្លូវ”  មិនត្រឹមតែទទួលបានសមិទ្ធផលជាផ្លែផ្កានៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តនិងទទួលបានផលជោគជ័យនៅបណ្ដាប្រទេសអាស៊ានទៀតផង ។ គម្រោងជានិមិត្តសញ្ញានីមួយៗបានកសាងរួចជាបន្តបន្ទាប់ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ផ្លូវដែកចិន-ឡាវ និងការរាប់ថយក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវដែកល្បឿនលឿនក្រុងហ្សាកាតា-ក្រុងបាងឌុង ។ល។ ច្រកប្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ បានក្លាយជាផ្លូវមាសសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការឆ្លងតំបន់ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនចំនួនជាង២ពាន់លាននាក់ ។

      ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវនេះ ក៏បានជំរុញដល់វិបុលភាពនិងការអភិវឌ្ឍន៍ជាសកល ដែលបានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។ គិតរហូតដល់ចុងខែមិថុនាឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអំពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាង២០០ច្បាប់ជាមួយប្រទេសចំនួន១៥២និងអង្គការអន្តរជាតិចំនួន៣២ បានផ្តល់ឱកាសការងារចំនួន៤២ម៉ឺនដល់ប្រទេសដែលចូលរួមកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវក៏ដូចជាផ្តល់ជំនួយដល់ប្រទេសកាន់តែច្រើនឡើងៗ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។ របាយការណ៍សិក្សាស្រាវជ្រាវដែលចេញផ្សាយដោយធនាគារពិភពលោកបានចង្អុលបង្ហាញថា ការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិត្តផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ត្រូវបានរំពឹងថា នឹងជួយដល់មនុស្សចំនួន៧៦០ម៉ឺននាក់នៃប្រទេសពាក់ព័ន្ធឱ្យបម្រះខ្លួនចេញពីភាពក្រីក្រខ្លាំងបំផុត មនុស្ស៣២លាននាក់បម្រះខ្លួនចេញពីភាពក្រីក្រកម្រិតមធ្យម ធ្វើឱ្យទំហំពាណិជ្ជកម្មសកលកើនឡើង៦,%និងទំហំពាណិជ្ជកម្មនៃតួអង្គសេដ្ឋកិច្ចតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវកើនឡើង៩,ក៏ដូចជាធ្វើឱ្យប្រាក់ចំណូលទូទាំងពិភពលោកកើនឡើង២,%

      ក្នុងបរិបទដែលការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើនដដែល គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវនិងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលលើកឡើងដោយប្រទេសចិនបាននិងកំពុងនាំមកនូវជំនឿចិត្តនិងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"គឺជាផ្លូវនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងជាផ្លូវនៃការអភិវឌ្ឍរួម ក្នុងដំណើរធ្វើទំនើបកម្មដែលដើរតាមផ្លូវសន្តិភាពនិងអភិវឌ្ឍន៍ គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវនឹងរួមចំណែកជា"ល្បឿន"របស់ប្រទេសចិន ដែលនឹងបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើនដល់ការអភិវឌ្ឍនៃប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ៕