ការប្រកួតមនុស្សយន្តសកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិកបានធ្វើឡើងនៅកម្ពុជា

CRI, August 30, 2023
Size:

         ការប្រកួតមនុស្សយន្តសកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិកបានធ្វើឡើងនៅក្រុងភ្នំពេញ រាជធានីកម្ពុជានៅថ្ងៃទី២៧ ខែសីហា ក្រុមជប៉ុនដណ្តើមបានជើងឯក ក្រុមហុងកុងរបស់ចិនទទួលបានលេខ២ ក្រុមចិននិងក្រុមវៀតណាមទទួលបានលេខ៣ស្ទួន។

      សរុបមាន១៤ ក្រុម ដែលមកពីប្រទេសនិងតំបន់ចំនួន ១៤ ដូចជា ចិន កម្ពុជា  ឥណ្ឌា ជប៉ុន វៀតណាមជាដើមចូលរួមការប្រកួត  កាលពីខែកក្កដាកន្លងទៅ ការប្រកួតមនុស្សយន្តសកលវិទ្យាល័យចិនវគ្គផ្តាច់ព្រ័ត្តបានធ្វើនៅស្រុកJiangyin ក្រុមតំណាងសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រុងឆឹងទូ ទទួលបានជើងឯកក្នុងចំណោម ១៥០ ក្រុមដែលតំណាងឱ្យសកលវិទ្យាល័យរបស់ចិនចំនួន ៨១ ទៅចូលរួមការប្រកួតនៅកម្ពុជា៕