កម្មវិធី“សប្តាហ៍រូបថត និងភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ”ឆ្នាំ ២០២៣ ប្រារឰនៅខេត្តឈីងហៃ

lmcchina.org, August 29, 2023
Size:

នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ កម្មវិធី“សប្តាហ៍រូបថត និងភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ”ឆ្នាំ ២០២៣ បានបើកសម្ពោធនៅមណ្ឌលស្វយ័តជនជាតិទីបេត៍ យូស៊ូ នៃខេត្តឈីងហៃដែលជាប្រភពដើមនៃទន្លេឡានឆាង-មេគង្គ ក្រោមប្រធានបទ“រួមគ្នាផឹកទឹកទន្លេតែមួយ ភាពយន្តបំភ្លឺទន្លេឡានឆាង-មេគង្គ”។ កម្មវិធីពាក់ព័ន្ធមួយចំនួនដូចជា ពិធីបើកសម្ពោធ កិច្ចសន្ទនាយុវជនឡានឆាង-មេគង្គ និងកម្មវិធីតន្ត្រីឡានឆាង-មេគង្គជាដើម នឹងត្រូវបានរៀបចំក្នុងឱកាសនេះ។ ក្រៅពីនេះ អ្នកថតរូបចិន និងបរទេសនឹងធ្វើដំណើរទៅស្រុកហ្សាទួ និងស្រុកសៀងឈីននៃមណ្ឌលស្វយ័តយូស៊ូដែលជាប្រភពដើមនៃទន្លេឡានឆាង-គង្គ ដើម្បីទៅថតរូបទេសភាពដ៏ស្រស់ស្អាត។

ក្នុងពិធីបើកសម្ពោធនេះ ឯកឧត្តម សឿ ជុងជូន អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន បានបញ្ជាក់ថា ក្រោយពីបានបង្កើតយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនៅឆ្នាំ ២០១៦ មក ប្រទេសចិន និងប្រទេសទន្លេមេគង្គដែលជាសមាជិកអាស៊ានខិតខំជំរុញការផ្លាស់ប្តូរបុគ្គលិកតាមរយៈការផ្លាស់ប្តូរវប្បធម៌។

លោកជំទាវ ស៊ុន សៀវលីន ទីប្រឹក្សានៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បានថ្លែងថា ៧ ឆ្នាំមុន យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងជាផ្លូវការ ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥។ ក្រោមកិច្ចខិតខំប្រឹងប្រែងពីប្រទេសពាក់ព័ន្ធ យន្តការកិច្ចសហប្រតិបត្តិការនេះបានឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលមានល្បឿនយ៉ាងលឿន និងបានក្លាយជា"គំរូមាស"នៃកិច្ចសហប្រតិបត្តិការកម្រិតតំបន់។

លោកជំទាវបន្តទៀតថា ក្នុងរូបភាពដ៏ស្រស់ស្អាតទាំងនោះ យើងបានឃើញទន្លេឡានឆាង-មេគង្គហូរទៅមុខឥតដាច់ ដែលប្រៀបដូចទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងប្រទេសទាំង ៦។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមុខជានឹងអាចត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅថែមទៀត ទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកាន់តែច្រើន។