ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលតាមតំបន់ត្រួតពិនិត្យពិសេសនៃគយចិនមានចំនួន ៤,៤៨ ទ្រីលានយាន់ប្រាក់ចិន

CRI, August 29, 2023
Size:

អ្នកយកព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលគយចិនឱ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលតាមតំបន់ត្រួតពិនិត្យពិសេសនៃគយទូទាំងប្រទេសចិនមានចំនួន ៤៤៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងខ្ពស់ជាងអត្រាកំណើននៃពាណិជ្ជកម្មជាមួយបរទេសនៅទូទាំងប្រទេសក្នុងអំឡុងពេលដូចគ្នាចំនួន០៤%។

 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំនាំចេញនាំចូលតាមតំបន់ពិសេសក្នុងខេត្តស៊ីឈួន ក្រុងឆុងឈីង ខេត្តហឺណាន និងខេត្តស្រានស៊ី ជាដើមស្មើនឹងជាង ៦០% នៃទំហំនាំចេញនាំចូលក្នុងតំបន់ ដែលបានដើរតួនាទីជាកម្លាំងចលករនិងក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍដោយស៊ីសង្វាក់គ្នាក្នុងតំបន់។