ពិព័រណ៍ចិន-អាស៊ានលើកទី២០ ៖ ប្រទេសដែលចូលរួមពិព័រណ៍មានចំនួនលើសពី៤០ ទ្រង់ទ្រាយនៃពិព័រណ៍លើកនេះបានកើនឡើងវិញដល់កម្រិតមុនពេលកើតមានជំងឺកូវីដ១៩

CRI, August 29, 2023
Size:

      អ្នកសារព័ត៌មានទទួលបានដំណឹងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើនៅថ្ងៃទី២៥ ខែសីហាឱ្យដឹងថា ពិព័រណ៍ចិន-អាស៊ានលើកទី២០នឹងបើកធ្វើនៅក្រុង ណាននីង ភូមិភាគស្វយ័តជនជាតិ ជ័ង ក្វាងស៊ី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញាខាងមុខ កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាននឹងបើកធ្វើក្នុងពេលដំណាលគ្នា ។ ប្រទេសដែលចូលរួមពិព័រណ៍ចិន-អាស៊ានលើកនេះមានចំនួនលើសពី៤០ សហគ្រាសដែលចូលរួមពិព័រណ៍មានចំនួនជិត១៧០០សហគ្រាស ក្នុងនោះទំហំតាំងពិព័រណ៍របស់បរទេសត្រូវជាលើសពី៣០ភាគរយនៃទំហំសរុប ទ្រង់ទ្រាយនៃពិព័រណ៍លើកនេះបានកើនឡើងវិញដល់កម្រិតមុនពេលកើតមានជំងឺកូវីដ១៩ ។

      ក្នុងសន្និសីទសារព័ត៌មាន លោក Li Fei អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំនេះជាខួបទី២០ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន ឆ្លងតាយរយៈការអភិវឌ្ឍអស់រយៈពេល២០ ឆ្នាំ ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាសហប្រតិបតិ្តការបើកទូលាយដ៏សំខាន់ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕