ក្រសួងការបរទេសចិនអះអាងថា ចិននឹងបន្តក្លាយជាទីបង្អែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលជាបន្តបន្ទាប់

CRI, August 28, 2023
Size:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៥ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា សេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំងក្លា សក្តានុពលធំនិងភាពរស់រវើកយ៉ាងពេញលេញ ហើយនិន្នាការទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនកែប្រែទេ សេដ្ឋកិច្ចចិននឹងបន្តក្លាយជាទីបង្អែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលជាបន្តបន្ទាប់ ព្រមនឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍនៃបណ្តាប្រទេសនានា ។

      លោក Wang Wenbin បានថ្លែងថា តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ អង្គភាពសេដ្ឋកិច្ចរីកលូតលាស់សំខាន់ៗអនុវត្តគោលនយោបាយរឹតបណ្តឹង ហើយបានជះឥទ្ធិពលទៅខាងក្រៅ ប៉ុន្តែសេដ្ឋកិច្ចចិនបានទប់ទល់នឹងសម្ពាធ សម្រេចបាននូវការស្តារឡើងវិញាជាបន្តបន្ទាប់ និន្នាការងើបឡើងវិញជាទូទៅមានភាពល្អប្រសើរ ។ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប៉ានប្រមាណថា ឆ្នាំនេះ សេដ្ឋកិច្ចចិននឹងកើនឡើង៥,២ភាគរយ អត្រារួមចំណែកដល់កំណើនGDPសកលនឹងឡើងដល់១ភាគ៣ ដូច្នេះ សេដ្ឋកិច្ចចិននៅតែជាកម្លាំងជំរុញដ៏សំខាន់របស់កំណើនសេដ្ឋកិច្ចសកលដដែល ។

      លោក Wang Wenbin បានថ្លែងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ បង្កើតបរិយាកាសប្រកបអាជីវកម្មលំដាប់ឈានមុខលើពិភពលោកដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «សេចកី្តណែនាំស្តីពីការធ្វើឱ្យបរិយាកាសវិនិយោគរបស់ពាណិជ្ជករបរទេសមានសុក្រឹតភាពថែមមួយកម្រិតទៀត និងបង្កើនកម្លាំងគៀរគរការវិនិយោគរបស់ពាណិជ្ជករបរទេស» ការនេះជាវិធានការដ៏ខ្លាំងក្លារបស់ប្រទេសចិនដែលនឹងជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចបែបបើកទូលាយក្នុងស្រទាប់កាន់តែស៊ីជម្រៅ តាមរយៈសកម្មភាពកាន់តែសកម្មនិងមានប្រសិទ្ធភាព ៕