កាលពីថ្ងៃទី២២ខែសីហា លោក Pornpetch wichitcholchai អនុប្រធានរដ្ឋសភាថៃបានប្រកាសថា លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីដែលមកពីបក្សភឿថៃទទួលបានសំឡេងគាំទ្រលើសពីពាក់កណ្តាលក្នុងការបោះឆ្នោតរបស់ព្រឹទ្ធសភានិងរដ្ឋសភាថៃនិងបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិថ្មីរបស់ថៃ ។
តាមការកំណត់នៃរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រីត្រូវបង្កើតឡើងដោយការបោះឆ្នោតរបស់សមាជិកទាំងអស់នៃព្រឹទ្ធសភានិងរដ្ឋសភា ។ ថ្ងៃដដែល លោក Srettha Thavisin ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់ ទទួលបានសំឡេងឆ្នោតចំនួន៤៨២សំឡេងក្នុងចំណោមសមាជិកសភាចំនួន៧២៨នាក់ដែលចូលរួមការបោះឆ្នោត ។
តាមរបៀបវារៈពាក់ព័ន្ធ លោក Srettha Thavisin ត្រូវទទួលបានរាជានុញ្ញាតពីព្រះបាទ Maha Vajiralongkorn ព្រះមហាក្សត្រថៃទើបអាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ ៕