ក្រសួងការបរទេសចិន៖ ចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍជាតិដូចពេលមុនៗ ដើម្បីធ្វើឱ្យចំណងមិត្តភាព"ដែកថែប"រវាងចិននិងកម្ពុជា កាន់តែមានភាពរស់រវើក!

CRI, August 25, 2023
Size:

 ថ្ងៃទី២២ខែសីហា   រដ្ឋសភាកម្ពុជាបានបោះឆ្នោតជ្រើសតាំងលោកជំទាវឃួនសុដារីជាប្រធានរដ្ឋសភាថ្មី  ហើយបានពិនិត្យពិភាក្សានិងអនុម័តសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី    រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីត្រូវបានបង្កើតឡើងជាផ្លូវការ។ទាក់ទិននឹងរឿងនេះ  លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំដែលបានធ្វើឡើងនៅថ្ងៃដដែលថា  ភាគីចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសកម្ពុជាដែលបានបោះឆ្នោតបង្កើតរដ្ឋសភានីតិកាលថ្មី និងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីប្រកបដោយភាពជោគជ័យ។ ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា  រដ្ឋាភិបាលកម្ពុជាថ្មីនឹងទទួលបាននូវសមិទ្ធផលថ្មីកាន់តែធំ ក្នុងបុព្វហេតុកសាងមាតុភូមិជាមិនខាន។

       លោកWang Wenbinបានលើកឡើងថា  ភាគីចិនរីករាយរួមជាមួយរដ្ឋាភិបាលនៃកម្ពុជា បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា  និងធ្វើឱ្យចំណងមិត្តភាព"ដែកថែប"រវាងចិននិងកម្ពុជា កាន់តែមានភាពរស់រវើក ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត៕