រថភ្លើងចិនបានដឹកអ្នកដំណើរជាង ៦០០ លាននាក់ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ

CRI, August 24, 2023
Size:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ មានអ្នកដំណើរសរុប ៦១៤ លាននាក់បានធ្វើដំណើរតាមរថភ្លើងក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។ ក្នុងនោះ មានអ្នកដំណើរចំនួន ១៥,៣២៦ លាននាក់បានធ្វើដំណើរតាមរថភ្លើងនៅថ្ងៃទី ១២ ខែសីហា ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តដឹកអ្នកដំណើរក្នុងមួយថ្ងៃ។

បើគិតជាមធ្យម មានរថភ្លើងដឹកអ្នកដំណើរចំនួន ១០៥៧៨គ្រឿងបើកបរក្នុងមួយថ្ងៃ ដែលបានកើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ក្រុមហ៊ុនផ្លូវដែកជាតិចិនបានយោងតាមការវិភាគអំពីទិន្នន័យធំ ដើម្បីបង្កើនចំនួនរថភ្លើងដឹកអ្នកដំណើរតាមស្ថានភាពជាក់ស្តែង បន្តដាក់ឱ្យដំណើរការ"រថភ្លើងល្បឿនយឺត"ដែលជារថភ្លើងបែបសុខុមាលភាពសាធារណៈ ដើម្បីខិតខំបំពេញតម្រូវការរបស់ប្រជាជនក្នុងការធ្វើដំណើរ ៕