លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ផ្ញើសារអបអបសាទរជូនឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា

CRI, August 23, 2023
Size:

      ថ្ងៃទី ២២ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ផ្ញើសារលិខិតរជូនឯកឧត្តម សុខ ចិន្តាសោភា  ដើម្បីអបអរសាទរឯកឧត្តមចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា 

      ថ្លែងក្នុងសារលិខិត លោក Wang Yi បានលើកឡើងថា ចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏មេត្រីភាពជាប្រពៃណី  ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។ ខ្ញុំរីករាយរួមជាមួយឯកឧត្តម សុខ ចិន្តាសោភា អនុវត្តគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ រៀបចំចាត់ចែងនិងជំរុញកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន ៕