លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផ្ញើសារអបអបសាទរជូនលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភាថ្មីរបស់ប្រទេសកម្ពុជា

CRI, August 23, 2023
Size:

      ថ្ងៃទី ២២ ខែសីហា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានផ្ញើសារអបអបសាទរជូនលោកជំទាវ ឃួន សុដារី ដែលបានចូលកាន់តំណែងជាប្រធានរដ្ឋសភាថ្មីរបស់ប្រទេសកម្ពុជា 

     ថ្លែងក្នុងសារលិខិត លោក Zhao Leji បានលើកឡើងថា ចំណងមិត្តភាពរវាងចិននិងកម្ពុជាមានប្រវតិ្តសាស្ត្រយូរលង់មកហើយ ។ បច្ចុប្បន្ននេះ ភាគីយើងទាំងពីរបាននិងកំពុងចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនរីករាយរួមសហការជាមួយរដ្ឋសភាកម្ពុជា អនុវត្តគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តកានិងការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ៕