នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កម្មវិធីធ្វើបទបង្ហាញនៃវេទិកាអភិបាលខេត្តច្រកសេដ្ឋកិច្ច GMS ឆ្នាំ ២០២៣ និងទិវាផ្លែឈើឡានឆាង-មេគង្គបានប្រារឰនៅក្រុងគុនមីងនៃខេត្តយូណាន។ មន្ត្រីរាជការ និងសហគ្រិនជាង ២០០ នាក់ដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គបានជួបជុំគ្នា ធ្វើការផ្សព្វផ្សាយពីគម្រោងសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ជាមួយគ្នា ដាក់ពិព័រណ៍នូវផលិតផល និងចុះកិច្ចកិច្ចព្រមព្រៀងលើគម្រោងជាក់ស្តែង ដែលមានពាក់ព័ន្ធនឹងឧស្សាហកម្មធំ វេទិកាធំ គម្រោងធំ និងច្រកធំ ដើម្បីរួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការច្រកសេដ្ឋកិច្ច GMS ឆ្នាំ ២០២៣។
កម្មវិធីធ្វើបទបង្ហាញនៃវេទិកាអភិបាលខេត្តច្រកសេដ្ឋកិច្ច GMS ឆ្នាំ ២០២៣ និងទិវាផ្លែឈើឡានឆាង-មេគង្គប្រារឰនៅក្រុងគុនមីង
កម្មវិធីនេះជាផ្នែកដ៏សំខាន់មួយនៃពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៧ និងវេទិកាអភិបាលខេត្តច្រកសេដ្ឋកិច្ច GMS ឆ្នាំ ២០២៣ ដែលរៀបចំក្រោមប្រធានបទ“ផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មកសិផល”។ ក្រុមហ៊ុន សមាគម និងសភាពាណិជ្ជកម្មចំនួន ១៥ រួមមានសមាគមចរាចរណ៍ផ្លែឈើចិន ក្រុមហ៊ុនយូយតានលុន គ្រុប ប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុនបច្ចេកវិទ្យា NewPay ប្រទេសឡាវ និងក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ហុងហាវ ខេត្តយូណានជាដើម បានចូលរួមធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីគម្រោង និងផលិតផលរបស់ខ្លួន។ គម្រោងសហប្រតិបត្តិការចំនួន ៦ រួមមាន គម្រោងមជ្ឈមណ្ឌលពិនិត្យភូតគាមអនាម័យ(ថ្នាក់ជាតិ)ថារ៉ាណុង ជុងយី ក្រុងវៀងចន្ទន៍ គម្រោងសេវាកម្មចម៉្រេះ“ច្រកតែមួយ”នៃខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងគម្រោងសាងសង់ផ្លូវថ្នល់នៅប្រទេសមីយ៉ាន់ម៉ាជាដើម ត្រូវបានចុះកិច្ចព្រមព្រៀងក្នុងឱកាសនេះ។