លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

CRI, August 14, 2023
Size:

    ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី អមគណៈប្រតិភូនាយករដ្ឋមន្រ្តី 

    លោក សុខ ចិន្តាសោភា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Wang Yi ក្នុងឱកាសដែលការបោះឆ្នោតសកលប្រកបដោយកម្ពុជាបានរៀបចំភាពរលូន ដោយមានប្រសាសន៍ថា នេះជាការគាំទ្រដ៏ទាន់ពេលវេលាបំផុតនិងមានឥទ្ធិពលបំផុតសម្រាប់ប្រទេសកម្ពុជា ហើយក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ចិនចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន ។ រំពឹងថា រួមសហការជាមួយភាគីចិនដើម្បីអនុវត្តមតិឯកភាពរួមនៃមេដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ បន្តលើកកម្ពស់លក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ត្រួតត្រាយវិស័យសហប្រតិបត្តិការដើម្បីបង្កើតគំរូនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ "ប្រកបដោយគុណភាពខ្ពស់។

    ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកម្ពុជា ហើយមេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់មតិឯកភាពគ្នាដ៏សំខាន់លើការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដែលបង្ហាញពីទិសដៅនៃទំនាក់ទំនងរវាងចិននិងកម្ពុជា ។ ការបោះឆ្នោតសកលនៅប្រទេសកម្ពុជាពេលថ្មីៗទទួលបានផលជោគជ័យ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានជ័យជម្នះយ៉ាងលើសលប់ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ។ ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជាក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសម្របសម្រួល ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ"រវាងចិននិងកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាមិនអាចបំផ្លាញបាន ភ្លឺចែងចាំងនិងយូរអង្វែងដូចពេជ្រ 

    ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់លើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ហើយបានសម្តែងថា ពួកគេនឹងទាក់ទងគ្នានិងសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសម្រេចបាននូវសមិទ្ធផលឈ្នះ-ឈ្នះ