លោក Wang Yi ជួបសន្ទនាជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ុន ចាន់ថុល ដែលត្រៀមឡើងកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីកម្ពុជា

CRI, August 14, 2023
Size:

          ថ្ងៃទី១២ ខែសីហា តាមម៉ោងក្នុងតំបន់  ពេលទើបធ្វើដំណើរទៅដល់ក្រុងភ្នំពេញ រាជធានីកម្ពុជា   លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន  ក៏បានជួបសន្ទនាភ្លាមៗជាមួយលោក  ហោ ណាំហុង  ឧបនាយករដ្ឋមន្ត្រីកម្ពុជា  និងលោក ស៊ុន ចាន់ថុល  ដែលត្រៀមឡើងកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីកម្ពុជា 

        លោក Wang Yiបានលើកឡើងថា  សូមអបអរសាទរកម្ពុជាបានធ្វើការបោះឆ្នោតដោយជោគជ័យ ហើយនឹងបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។ ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងសហគមន៍រួមវាសនា  ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដ៏ស្របតាមសភាពការណ៍ជាតិ គាំពារអធិប្បតេយ្យភាព  ឯករាជ្យ និងសេចក្តីថ្លៃថ្នូជាតិ ហើយដើរតួនាទីកាន់តែសំខាន់ក្នុងឆាកតំបន់និងឆាកអន្តរជាតិ។ ភាគីចិនសង្ឃឹមរួមជាមួយភាគីកម្ពុជា ក្រោមការដឹកនាំនៃយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងមេដឹកនាំកម្ពុជា ជំរុញឱ្យការកសាងសហគមន៍រួមវានសាចិន-កម្ពុជាក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ។ ភាគីចិននឹងបន្តគាំទ្រការរីកចម្រើននិងភាពរុងរឿងនៃកម្ពុជា។

      ជាការឆ្លើយតប លោក ហោ ណាំហុងនិងលោកស៊ុន ចាន់ថុល បានលើកឡើងថា  សូមអរគុណភាកីចិនចាត់ទុកកម្ពុជាជាមិត្តដែកថែបហើយឈរជាមួយកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងគ្រាដ៏គន្លឹះ។ សង្ឃឹមថាឆ្លៀតឱកាសខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនិង “ឆ្នាំមិត្តភាពកម្ពុជាចិន” ជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនឡើងដល់កម្រិតថ្មី ដើម្បីបន្តផ្សះផ្សាយចំណងមិត្តភាពដ៏មហាស្ចារ្យរវាងកម្ពុជាចិនកាន់តែមានភាពរុងរឿង៕