ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ ២០២៣ នេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនស្របតាមការរំពឹងទុក ហើយទីផ្សារអន្តរជាតិកាន់តែមានភាពចម្រុះបែប

CRI, August 11, 2023
Size:

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ៨ ខែសីហាបានឱ្យដឹងថា ទំហំសរុបនៃការពាណិជ្ជកម្មនាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៣នេះ មានចំនួន ២៣.៥៥ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០.៤% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងដំណើរការយ៉ាងរលូននិងស្របតាមការរំពឹងទុក ហើយនិ្ននាការល្អក្នុងរយៈពេលយូរគឺមិនផ្លាស់ប្តូរទេ ។ សន្ទុះកំណើននៃការនាំចេញនាំចូលរវាងចិននិងអាស៊ាន អាមេរិកឡាទីន អាហ្រ្វិកនិងដៃគូពាណិជ្ជកម្មផ្សេងទៀតគឺល្អប្រសើរ និម្មាបនកម្មទីផ្សារអន្តរជាតិដែលកិច្ចសហប្រតិបត្តិការក្នុងតំបន់មានភាពស្អិតស្មួតនិងពាណិជ្ជកម្មមានភាពចម្រុះបែបបានត្រូវកែលម្អថែមទៀត