ទិន្នន័យសិក្សាស្រាវជ្រាវនៃក្រុមប្រឹក្សាចិនសម្រាប់ពាណិជ្ជកម្មអន្តរជាតិបង្ហាញថា សហគ្រាសទុនបរទេសមានជំនឿចិត្តនឹងនរនិងមានកម្លាំងរវស់រវើកខ្លាំង

CRI, August 10, 2023
Size:

ពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ពាណិជ្ជកម្មអន្តរជាតិបានធ្វើការសិក្សាស្រាវជ្រាវយ៉ាង ស៊ីជម្រៅចំពោះសហគ្រាសទុនបរទេសចំនួនជាង ៣១០០ សហគ្រាស។ ទិន្នន័យសិក្សាស្រាវ ជ្រាវបង្ហាញថា សហគ្រាសចំនួន ៧៥.១% បានសម្តែងពីជំនឿចិត្តនឹងនរមិនកែប្រែព្រមនិងមានជំនឿចិត្តបង្គួរចំពោះការអភិវឌ្ឍក្នុងត្រីមាសទីបីឆ្នាំនេះ។ លោក Sun Xiao អ្នកនាំពាក្យនៃក្រុមប្រឹក្សាចិនសម្រាប់ពាណិជ្ជកម្មអន្តរជាតិបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះថា ជឿជាក់ថាទន្ទឹមនឹងការដំណើរការនៃសេដ្ឋកិច្ចចិនមានភាពប្រសើរឡើងជាទូទៅ ហើយគោលនយោបាយនិងវិធានការដ៏ប្រាកដប្រជានិងមានប្រសិទ្ធភាព បានដើរតួនាទីកាន់តែច្រើន សមាជិកនៃសហគ្រាសពាណិជ្ជកម្មអន្តរជាតិនឹងត្រូវពង្រីកថែមទៀតនិងបង្កើនកម្លាំងរស់រវើកថែមទៀតជាក់ជាពុំខាន៕