“សប្តាហ៍ចិន-អាស៊ាន២០២៣” បានសម្ពោធបើកដោយជោគជ័យនៅខេត្តហុកគៀនប្រទេសចិន

CRI, August 9, 2023
Size:

            កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលចិន-អាស៊ាន ការិយាល័យទំនាក់ទំនងអន្តរជាតិនៃខេត្តហុកគៀន និងរដ្ឋបាលក្រុងហ្វូចូវនៃខេត្តហុកគៀនបានរួមគ្នារៀបចំធ្វើពិធីសម្ពោធបើកសកម្មភាព“សប្តាហ៍ចិន-អាស៊ាន ២០២៣”   មន្ត្រីជាន់ខ្ពស់  ឯកអគ្គរាជ/រដ្ឋទូតនិងមន្ត្រីការទូតបរទេសប្រចាំនៅចិន  អ្នកជំនាញនៃធនាគារគំនិត  និងតំណាងប្រព័ន្ធសារព័ត៌មានមកពីប្រទេសចិននិងអាស៊ានចំនួនលើសពី៣០០រូបបានចូលរួមសកម្មភាពលើកនេះ។

       លោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ានបានលើកឡើងថា  ទោះជាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏អាស៊ានបានខិតខំក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាប់រហូត និងបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ប្រសើរ  ក្រោមសភាពការណ៍ថ្មី ប្រទេសចិននិងអាស៊ានកំពុងពួតដៃប្រកៀកស្មាគ្នា ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ផលប្រយោជន៍បានរួមបញ្ចូលគ្នាកាន់តែស្អិតល្មួត  ការស្វែងយល់ពីគ្នារវាងប្រជាជននិងប្រជាជនមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាខិតខំជំរុញដំណើរការសមាហរណកម្មក្នុងតំបន់ បានក្លាយជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍដោយនឹងនររបស់តំបន់និងសកលលោក ដើម្បីកសាងនិងចែករំលែកស្រុកកំណើតដ៏ល្អរបស់គ្នានាពេលអនាគត។ សង្ឃឹមតាមរយៈសកម្មភាព“សប្តាហ៍ចិន-អាស៊ាន២០២៣”  យើងនឹងបន្តរឹតចំណងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ទ្វេភាគី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ានឱ្យអភិវឌ្ឍក្នុងគ្រប់វិស័យ ប្រកបដោយគុណភាពខ្ពស់ និងជានិរន្តរភាព៕