នៅឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានកើនឡើង ៨,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

CRI, August 9, 2023
Size:

    យោងតាមទិន្នន័យដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី  ខែសីហាឱ្យដឹងថា នៅឆមាសទីមួយនៃឆ្នាំ ២០២៣ ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានបន្តរក្សានិន្នាការកើនឡើងដ៏ល្អប្រសើរ  ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនមានចំនួន ,១៣៥៨៤ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន 

    តាមទិន្នន័យបង្ហាញឱ្យឃើញថា នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញខាងពាណិជ្ជកម្មសេវាកម្មរបស់ចិនមានចំនួន ,៣២៣២២ ទ្រីលានយាន់ប្រាក់ចិនដែលបានធ្លាក់ចុះ , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំនាំចូលមានចំនួន ,៨១២៦២ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ២២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ចំណែកឯឱនភាពពាណិជ្ជកម្មសេវាកម្មមានចំនួន ៤៨,៩៤ ម៉ឺនលានយាន់ប្រាក់ចិន  និយាយជារួម វាលេចចេញលក្ខណៈពិសេសដូចខាងក្រោម៖

    សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មដែលផ្អែកលើជំនាញបានកើនឡើង  នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញនាំចូលពាណិជ្ជកម្មសេវាកម្មដែលផ្អែកលើជំនាញមានចំនួន ,៣៦៣៩២ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១២, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន  លើសពីនេះទៅទៀត មុខរបរសេវាទេសចរណ៍កំពុងងើបឡើងវិញយ៉ាងច្បាស់លាស់  នៅឆមាសទីមួយនៃឆ្នាំ ២០២៣  ទំហំនាំចេញនាំចូលខាងសេវាកម្មទេសចរណ៍មានចំនួន ៦៥,០៩៤ ម៉ឺនលានយាន់ប្រាក់ចិន បានកើនឡើង ៦៥, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ក្នុងនោះ ការនាំចេញកើនឡើង ៥២, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ចំណែកឯការនាំចូលកើនឡើង ៦៦, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២