តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា ចិនបានរួមចំណែកក្នុងការគាំពារសន្តិសុខស្បៀងអន្តរជាតិតាមរយៈសកម្មភាពយ៉ាងសកម្មជាប់រហូតមក

CRI, August 8, 2023
Size:

កាលពីថ្ងៃទី៣ខែសីហា លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅពេលចូលរួមកិច្ចប្រជុំជជែកដេញដោលជាសាធារណៈជាន់ខ្ពស់ស្តីពីបញ្ហាប៉ះទង្គិចនិងសន្តិសុខស្បៀងនៃក្រុមប្រឹក្សាសន្តិសុខថា តាមការពិត អសន្តិសុខស្បៀងជាលទ្ធផលនៃការអភិវឌ្ឍមិនពេញលេញនិងគ្មានតុល្យភាពក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដូច្នេះ ការប្រតិបត្តិការលើបញ្ហាសន្តិសុខស្បៀងគឺសំខាន់ជាងអ្វីៗទាំងអស់ ចិនបានរួមចំណែកក្នុងការគាំពារសន្តិសុខស្បៀងអន្តរជាតិតាមរយៈសកម្មភាពយ៉ាងសកម្មជាប់រហូតមក 

លោក Zhang Jun បានលើកឡើងថា ចិនបានធ្វើកិច្ចសហប្រតិបត្តិការខាងកសិកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង១៤០ ផ្សព្វផ្សាយបច្ចេកវិទ្យាខាងកសិកម្មជាង១ពាន់ផ្នែកចំពោះប្រទេសកំពុងអភិវឌ្ឍន៍ បណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យាឯកទេសអំពីស្រូវបង្កាត់លើសពី១ម៉ឺន៤ពាន់នាក់នៃប្រទេសកំពុងអភិវឌ្ឍន៍ជាង៨០ ក៏ដូចជាចាប់ដំណើរការគម្រោងស្តីពីភូមិគំរូខាងការអភិវឌ្ឍកសិកម្មនិងកាត់បន្ថយភាពក្រីក្រចំនួន១៣ ដើម្បីផ្តល់ជំនួយស្បៀងជាបន្ទាន់ដល់ប្រទេសដែលមានតម្រូវការ  នៅពេលអនាគត ចិននឹងបន្តរួមជាមួយប្រទេសនានាលើពិភពលោក ដើម្បីរួមចំណែកកាន់តែធំក្នុងការគាំពារសន្តិសុខស្បៀងសកល