គណបក្សប្រជាជនដែលជាបក្សកាន់អំណាចរបស់កម្ពុជាឈ្នះការបោះឆ្នោតរដ្ឋសភាលើសលប់

CRI, August 8, 2023
Size:

កាលពីថ្ងៃទី៥ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជាបានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ថា គណបក្សប្រជាជនដែលជាបក្សកាន់អំណាចរបស់កម្ពុជាឈ្នះការបោះឆ្នោតលើសលប់ ដោយទទួលបានអាសនៈចំនួន១២០ក្នុងចំណោមអាសនៈ១២៥នៃរដ្ឋសភា 

លទ្ធផលជាផ្លូវការបានបង្ហាញថា គណបក្សប្រជាជនទទួលបានសំឡេងគាំទ្រប្រហែល៦លាន៣សែន៩ម៉ឺន៨ពាន់សំឡេង ត្រូវជា៨២,៣ភាគរយ  សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីថ្ងៃទី២៦ខែកក្កដាថា រដ្ឋសភាជាតិនីតិកាលថ្មីរបស់កម្ពុជានឹងរៀបចំកិច្ចប្រជុំលើកទីមួយនៅថ្ងៃទី២១ខែសីហាខាងមុខនេះ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងនៅថ្ងៃទី២២ខែសីហា  សម្តេចនឹងមិនកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាទៀត ហើយលោកហ៊ុនម៉ាណែត បេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីអាណត្តិក្រោយនៃគណបក្សប្រជាជននឹងដឹកនាំរាជរដ្ឋាភិបាលថ្មី