ថ្ងៃទី៣ ខែសីហា លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភានៃប្រទេសថៃបានប្រកាសថា ថៃនឹងពន្យារពេលរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីដែលនឹងបើកធ្វើនៅថ្ងៃទី៤ ខែសីហាតាមការកំណត់ពីមុន ។
នៅថ្ងៃដដែល តុលាការរដ្ឋធម្មនុញ្ញថៃបានបើកកិច្ចប្រជុំ ពិនិត្យពិភាក្សាពាក្យបណ្តឹងមួយទាក់ទងនឹងការបដិសោធរបស់រដ្ឋសភាចំពោះការលើកឈ្មោះជាលើកទីពីរឱ្យលោក Phi Theta ប្រធានបក្សMove Forward Party ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ។ បន្ទាប់ពីកិច្ចពិនិត្យពិភាក្សា តុលាការបានប្រកាសថា ត្រូវការពេលវេលាកាន់តែច្រើនសម្រាប់ធ្វើការគិតពិចារណា ដូច្នេះសម្រេចថា លើកពេលរៀបចំធ្វើកិច្ចប្រជុំពិនិត្យពិភាក្សានៅថ្ងៃទី១៦ ខែសីហា ។
បន្តទៀត លោក Wan Muhamad Noor Matha បានប្រកាសថា បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញសម្រេចបាននូវការពិនិត្យពិភាក្សានិងកាត់ក្តី រដ្ឋសភានឹងកំណត់ថា ពេលណារៀបចំកិច្ចប្រជុំរួមរបស់សភាជាន់ខ្ពស់និងសភាជាន់ទាបដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ៕