គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី លោក Min Aung Hlaing បន្តកាន់មុខតំណែងជានាយករដ្ឋមន្ត្រី

CRI, August 7, 2023
Size:

យប់ថ្ងៃទី៣ខែសីហា គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានចេញផ្សាយបទបញ្ជាថា ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនិងគោលដៅដែលកំណត់ដោយគណៈកម្មាធិការនេះឱ្យបានកាន់តែឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាព យោងតាមមាត្រាពាក់ព័ន្ធនៃរដ្ឋធម្មនុញ្ញ បានកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល  រដ្ឋាភិបាលសហព័ន្ធដែលត្រូវកែសម្រួលរួចអាស្រ័យដោយលោក Min Aung Hlaing បន្តកាន់មុខតំណែងជានាយករដ្ឋមន្ត្រី 

យប់ថ្ងៃទី២ខែសីហា គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានចេញផ្សាយបទបញ្ជាដោយប្រកាសថា គណៈកម្មាធិការនេះបានកែសម្រួលសមាសភាពដោយយោងតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ហើយលោក Min Aung Hlaing បន្តកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ា  បន្ទាប់ពីកែសម្រួលសមាសភាព ចំនួនសមាជិកនៃគណៈកម្មាធិការនេះបានកាត់បន្ថយពី២០រូបដល់១៨រូប  ព្រមពេលជាមួយគ្នានេះ គណៈកម្មាធិការនេះក៏បានអនុម័តលើការលាចេញពីមុខតំណែងនិងការផ្លាស់ប្តូរមុខតំណែងរបស់សមាជិកគណៈកម្មាធិការនិងមន្ត្រីស្ថាប័នមួយចំនួនផងដែរ