ឥស្សរជននៃប្រទេសជាច្រើនកោតសរសើរចំពោះសមត្ថភាពរបស់ចិនក្នុងការរៀបចំការប្រកួតកីឡាអន្តរជាតិ

CRI, August 4, 2023
Size:

      ថ្ងៃទី២៨ ខែកក្កដា ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកលើកទី៣១ បានបើកធ្វើនៅក្រុង Chengdu ។ ឥស្សរជននៃប្រទេសជាច្រើនបានថ្លែងថា ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកលើកនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ហើយបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍនៃបុព្វហេតុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកីឡារបស់ប្រទេសចិនផងដែរ ។

      លោក Manuel Flores អតីតសមាជិករដ្ឋសភានៃប្រទេសអែលសាល់វ៉ាឌ័រ បានថ្លែងថា ប្រទេសចិនមានបទពិសោធច្រើនក្នុងការរៀបចំការប្រកួតកីឡាអន្តរជាតិ ព្រឹតិ្តការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងបានក្លាយជាគំរូរបស់ពិភពលោក ។ ប្រទេសចិនដែលមានប្រវត្តិសាស្ត្រដ៏យូរលង់បានបង្ហាញជូនពិភពលោកថា តើធ្វើយ៉ាងម៉េចទើបអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនរហូតដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ពីព្រោះឆ្លងតាមរយៈការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក ពួកយើងបានមើលឃើញនូវវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍបុព្វហេតុកីឡារបស់ចិន ហើយក៏បានមើលឃើញថា ប្រទេសចិនបានទទួលស្វាគមន៍គណៈប្រតិភូនៃប្រទេសនានាប្រកបដោយភាពរាក់ទាក់កក់ក្តៅនិងស្មោះត្រង់ ៕