ថ្ងៃទី១ ខែសីហា គណៈកម្មាធិការគ្រប់គ្រងជាតិនៃប្រទេសមីយាន់ម៉ាបានដាក់ចេញបទបញ្ជាលើកលែងទោស ចំពោះអ្នកទោសជិត៨ពាន់នាក់ ។ លោកស្រី អ៊ុង សានស៊ូជី អតីតទីប្រឹក្សារដ្ឋ និងលោក U Win Myint អតីតប្រធានាធិបតី ត្រូវបានបន្ធូរបន្ថយទោស៦ ឆ្នាំនិង៤ឆ្នាំដោយឡែកពីគ្នា ។
បន្ទាប់ពីទទួលបានការបន្ធូរបន្ថយទោស រយៈពេលជាប់ពន្ធនាគាររបស់លោកស្រី អ៊ុង សានស៊ូជីនៅសល់ជាង២០ឆ្នាំ រីឯលោក U Win Myint នៅសល់មិនដល់១០ឆ្នាំ ។
នៅថ្ងៃដដែល គណៈកម្មាធិការគ្រប់គ្រងជាតិនៃប្រទេសមីយាន់ម៉ាបានដាក់ចេញបទបញ្ជាលើកលែងទោសជាច្រើន ដោយប្រកាសថា ដើម្បីអបអរសាទរបុណ្យប្រពៃណីជាតិមីយាន់ម៉ា និងគិតពិចារណាដល់កត្តាមនុស្សធម៌ សាមគី្គភាពជនជាតិ សន្តិភាពក្នុងស្រុក និងទំនាក់ទំនងរវាងប្រទេសនិងប្រទេស ក៏ដូចជាអនុលោមតាមមាត្រាក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ព្រហ្មទណ្ឌ ប្រធាននៃគណៈកម្មាធិការគ្រប់គ្រងជាតិបានសម្រេចចិត្តលើកលែងទោសចំពោះអ្នកទោសចំនួន៧៧៤៩នាក់ និងលើកលែងទោសអ្នកទោសបរទេសចំនួន១២៥នាក់ ព្រមនឹងបណ្តេញចេញពីដែនមីយាន់ម៉ា ហើយក៏បានលើកលែងទោសសមាជិកនៃកងកម្លាំងប្រដាប់អាវុធជនជាតិចំនួន២២នាក់ ព្រមនិងដកហូតពាក្យបណ្តឹងលើសមាជិកនៃកងកម្លាំងប្រដាប់អាវុធជនជាតិចំនួន៧២នាក់ ចេញពីសំណុំរឿងពាក់ព័ន្ធផងដែរ ៕