សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ

CRI, August 3, 2023
Size:

    នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន JP MorganChase និងក្រុមហ៊ុន GeneralMotors ជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន អង្គការអន្តរជាតិជាច្រើនបានជំរុញនូវសន្ទុះមួយទៀតគឺ ការដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន 

    បន្ទាប់ពីអង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)ក៏បានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនផងដែរ  ហេតុនេះហើយ សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ 

    កាលពីថ្ងៃទី  ខែមិថុនា តាមម៉ោងក្នុងតំបន់ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)បានចេញផ្សាយ«របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក»ថ្មីបំផុតដោយដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនម្តងទៀត ដែលបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ និង ២០២៤ ដល់ទៅ , ភាគរយនិង , ភាគរយដោយឡែកពីគ្នា  របាយការណ៍នេះបានសម្គាល់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនបាននិងកំពុងជំរុញសកម្មភាពសេដ្ឋកិច្ចសកល 

    «របាយការណ៍ស្តីពីទស្សនទានសេដ្ឋកិច្ចសកល»ថ្មីបំផុតដែលធនាគារពិភពលោកចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះក៏បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនផងដែរដែលសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ចំនួន , ភាគរយ  ធនាគារពិភពលោកបានលើកឡើងថា នៅដើមឆ្នាំ ២០២៣ ដោយសារតម្រូវការដែលទទួលការរឹតបន្តឹងក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានបញ្ចេញថែមមួយកម្រិតទៀតហើយបានជំរុញការប្រើប្រាស់ បានជាកំណើនសេដ្ឋកិច្ចរបស់ចិនបាននិងកំពុងស្តារឡើងវិញយ៉ាងខ្លាំងក្លា  ជាពិសេសគឺ កំណើននៃការចំណាយខាងសេវាកម្ម តាមការប៉ាន់ប្រមាណ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ នឹងងើបឡើងវិញរហូតដល់ , ភាគរយ 

    នៅពេលមុននេះ អង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)សុទ្ធតែបានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន 

    អង្គការសហប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)បាននាំគ្នាបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតនៃកំណើនសេដ្ឋកិច្ចរបស់ចិនតាមរយៈសកម្មភាពដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ច  ការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិទាំង  នេះចំពោះអត្រាកំណើននៃសេដ្ឋកិច្ចរបស់ចិន សុទ្ធតែខ្ពស់ជាងគោលដៅតាមការប៉ាន់ប្រមាណប្រហែល  ភាគរយដែលបានកំណត់ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន 

    នៅថ្ងៃដដែលដែលអង្គការ OECD បានសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យនាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេលពីខែមករាដល់ខែឧសភាឆ្នាំនេះដោយបានបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំពាណិជ្ជកម្មខាងការនាំចេញនាំចូលសរុបរបស់ចិនមានចំនួន ១៦,៧៧ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ក្នុងនោះ ការនាំចេញមានចំនួន ,៦២ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ឯការនាំចូលមានចំនួន ,១៥ ទី្រលានយាន់ប្រាក់ចិន ដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ប្រឈមមុខនឹងការសាកល្បងដែលតម្រូវការក្រៅប្រទេសត្រូវបានកាត់បន្ថយ ភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានលេចឡើងជាបន្តបន្ទាប់ ក៏ដូចជារចនាសម្ព័ន្ធនៃទំហំនាំចេញផែ្នកពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តបានត្រូវកែលម្អជាបន្តបន្ទាប់ ហើយទីផ្សារងើបឡើងថ្មីកំពុងក្លាយជាចំណុចកំណើនថ្មីសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន 

    នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី«Entreprendre»របស់បារាំងបានផ្សាយដំណឹងថា ទោះបីជាហានិភ័យនៃមុខរបរធនាគារនិងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៃអឺរ៉ុបនិងអាមេរិកបានបង្កើនសម្ពាធនៃការធ្លាក់ចុះរបស់សេដ្ឋកិច្ចសកលក៏ដោយ ក៏ប៉ុន្តែការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅតែមានកត្តាដ៏មានអំណោយផលជាច្រើន ពោលគឺ ទីមួយ តម្រូវការនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន ដូចជាអាស៊ានជាដើមបានរក្សាភាពនឹងនរ ទីពីរ រចនាសម្ព័នក្នុងតំបន់និងរចនាសម្ព័នផលិតផលនៃការនាំចេញរបស់ចិនមានភាពសមហេតុផលពីមួយថ្ងៃទៅមួយថ្ងៃ ទីបី ទំនាក់ទំនងទៅមករវាងបុគ្គលិកកាន់តែមានភាពងាយស្រួលនិងការឆ្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្មមានភាពស៊ីជម្រៅជាបន្តបន្ទាប់ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែច្រើនសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន 

    នាពេលបច្ចុប្បន្ននេះ សហគ្រាសមកពីប្រទេសអឺរ៉ុបមួយចំនួនដែលបូករួមទាំងប្រទេសអាល្លឺម៉ង់ផងដែរនៅតែស្វែងរកការប្រាស្រ័យទាក់ទងគ្នាជាមួយសហគ្រាសចិនដដែល  តាមការផ្សាយដំណឹងរបស់វេបសាយ"Hungary Today" នាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចចំពោះបរទេសនៃហុងគ្រីបានអះអាងថា លោកតែងតែបានទទួលសំណើរពីក្រុមហ៊ុនអឺរ៉ុបឱ្យនាំចូលផលិតផលរបស់ចិន  តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Reuters ឱ្យដឹងថា លោកស្រី Belén Garijo ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបតិ្តនៃក្រុមហ៊ុន Merck KgaA របស់អាល្លឺម៉ង់បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននឹងបង់តម្លៃខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ 

    ពេលថ្មីៗកន្លងទៅនេះ លោក Zhu Haibin សេដ្ឋវិទូកំពូលនៃក្រុមហ៊ុន JP Morgan Chase ប្រចាំនៅប្រទេសចិនបានលើកឡើងក្នុងសនិ្នសីទសារព័ត៌មានរបស់កិច្ចប្រជុំកំពូលសកលនៅប្រទេសចិននៃក្រុមហ៊ុន JP Morgan Chase ឆ្នាំ ២០២៣ ថា ក្រុមហ៊ុននេះប៉ាន់ប្រមាណថា ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ គឺប្រហែល , ភាគរយ ហើយមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ 

    ហេតុអ្វីបានជាសហគ្រាសបរទេសមានទំនុកចិត្តក្នុងការពង្រីកទំហំបណ្តាក់ទុននៅប្រទេសចិន ?

    មួយផ្នែកគឺ អង្គការអន្តរជាតិជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន មួយផែ្នកទៀតគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនបាននាំគ្នាបំពេញទស្សនកិច្ចនៅប្រទេសចិនដែលផ្តល់ទំនុកចិត្តដល់ទីផ្សារចិន 

    ពេលថ្មីៗកន្លងទៅនេះ លោក Elon Reeve Musk នាយកប្រតិបតិ្តរបស់ក្រុមហ៊ុនរថយន្ត Tesla បានបង្ហាញអាកប្បកិរិយាយ៉ាងសកម្មមួយចំនួនក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា "ក្រុមហ៊ុន Tesla ប្រឆាំងនឹង'ការផ្តាច់ទំនាក់ទំនងហើយរីករាយបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិនដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន " លោកបាន"កោតសរសើរចំពោះភាពរស់រវើកនិងសក្ដានុពលនៃការអភិវឌ្ឍរបស់ចិន ក៏ដូចជាពោរពេញទៅដោយជំនឿចិត្តចំពោះទីផ្សារចិន ហើយរីករាយបន្តធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក" 

    សូមបញ្ជាក់ថា ការពង្រីកទំហំបណ្តាក់ទុនមិនមែនគ្រាន់តែជានិយាយបានតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏មានសកម្មភាពជាក់ស្តែងផងដែរ  កាលពីខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Tesla បានប្រកាសថា គ្រោងនឹងសាងសង់រោងចក្រទំនើបផុតលេខនៅទីក្រុងសៀងហៃ  តាមការផ្សាយដំណឹងឱ្យដឹងថា រោងចក្រនឹងមានផែនការផលិតអាគុយផ្ទុកថាមពលពាណិជ្ជកម្មខ្នាតធំរបស់ក្រុមហ៊ុន Tesla ឈ្មោះ Megapack  រោងចក្រនេះគ្រោងនឹងបើកការដ្ឋាននៅត្រីមាសទី  ឆ្នាំ ២០២៣ ហើយនឹងដាក់ឱ្យដំណើរការនៅត្រីមាសទីពីរ ឆ្នាំ ២០២៤ ខាងមុខ 

    គួររំលឹកថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រុមហ៊ុន Tesla បរិមាណផលិតពេញមួយឆ្នាំនៃរោងចក្រនៅសៀងហៃរបស់ក្រុមហ៊ុន Tesla មានដល់  សែន  ម៉ឺនគ្រឿងនៅឆ្នាំ ២០២២ ដែលលើសពីពាក់កណ្តាលនៃបរិមាណផលិតទូទាំងពិភពលោក  ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន Tesla បានផលិតរថយន្តលើសពី  សែន  ម៉ឺនគ្រឿងនៅទីផ្សារចិនដែលបានកើនឡើង ៦១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ  អ្នកវិភាគបានលើកឡើងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនបាននាំគ្នាងើបឡើង ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំងឡើងពីថ្ងៃមួយទៅថ្ងៃមួយក៏ដោយ ក៏ប៉ុន្តែទីផ្សារចិននៅតែមានសារសំខាន់ណាស់ចំពោះក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ 

    លោក Laxman Narasimhan នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Starbucks Global បានលើកឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុន Starbucks បានកំណត់គោលដៅបើកហាងលក់កាហ្វេចំនួន ៩០០០ កន្លែងនៅឆ្នាំ ២០២៥ ខាងមុខ ហើយនឹងបន្តបណ្តាក់ទុននៅប្រទេសចិនតទៅទៀត  នាពេលអនាគត ប្រទេសចិននឹងក្លាយជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Starbucks លើទូទាំងពិភពលោក 

    តាមទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែមេសា ឆ្នាំនេះ ចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសសរុបជិត  សែនលានយាន់ប្រាក់ចិនដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ 

    យោងតាម«របាយការណ៍សិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតអំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេសនៅត្រីមាសទី  ឆ្នាំ ២០២៣»ដែលចេញផ្សាយដោយសមាគមជំរុញពាណិជ្ជកម្មចិនកាលពីចុងខែឧសភាបានបង្ហាញឱ្យឃើញថា សហគ្រាសទុនបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួនលើសពី ៨០ ភាគរយប៉ាន់ប្រមាណថា អត្រាផលកម្រៃនៃការវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬកើនឡើងនៅឆ្នាំនេះ ចំណែកឯសហគ្រាសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួន ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រាក់ចំណេញនៃការវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬកើនឡើង ។

    អង្គការនិងស្ថាប័នអន្តរជាតិជាច្រើន ដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំនេះ ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន  សេដ្ឋកិច្ចចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដើម្បីរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក