គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនអះអាងថា នៅជំហានក្រោយ នឹងពង្រីកការគ្រប់គ្រងនិងការកែសម្រួលចំពោះគោលនយោបាយជាម៉ាក្រូ

CRI, August 2, 2023
Size:

     ថ្ងៃទី៣០ ខែកក្កដា គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានបើកធ្វើសន្និសីទកាសែតស្តីពីសភាពការណ៍អភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនប្រចាំឆមាសទីមួយឆ្នាំនេះ ។

      សន្និសីទកាសែតលើកនេះបានលើកឡើងថា គួរតែមើលឃើញពីការស្តារឡើងវិញជាបន្តបន្ទាប់របស់សេដ្ឋកិច្ចជាតិចិន និងនិន្នាការណ៍ល្អប្រសើរជាទូទៅនៃសេដ្ឋកិច្ចចិន ក៏ដូចជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលត្រូវបានជំរុញយ៉ាងប្រាកដប្រជា និងស្ថានភាពសង្គមដែលមានស្ថិរភាព លទ្ធផលទាំងនេះគឺសម្រេចបានក្នុងបរិបទដែលតម្រូវការខាងក្រៅកាន់តែខ្សោយ និងហានិភ័យលើវិស័យមួយចំនួនបានលេចចេញជាសន្សឹមៗ ពោលគឺលទ្ធផលទាំងនេះវាសមស្របនឹងការប៉ាន់ប្រមាណ ដែលទទួលបានដោយមិនងាយទេ ។

      នៅជំហានក្រោយ  ចិននឹងធ្វើការងារធំៗចំនួន៦ ៖ ទីមួយ នឹងពង្រីកការគ្រប់គ្រងនិងការកែសម្រួលចំពោះគោលនយោបាយម៉ាក្រូ អនុវត្តការគ្រប់គ្រងនិងកែសម្រួលម៉ាក្រូដោយចំគោលដៅ ។ ទីពីរ នឹងជំរុញការប្រើប្រាស់ ពង្រីកការបណ្តាក់ទុន ជំរុញការប្រើប្រាស់ខាងសេវាកម្មនិងរក្សាកំណើនលឿនបង្គួរ ។ ទីបី នឹងគាំទ្រការអភិវឌ្ឍតួអង្គសេដ្ឋកិច្ចពិត ពន្លឿនកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប ។ ទីបួន នឹងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយ ពន្លឿនកិច្ចកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយនិងមានកម្រិតកាន់តែខ្ពស់ ។ ទីប្រាំ នឹងពង្រឹងមូលដ្ឋានសុវត្ថិភាពខាងសេដ្ឋកិច្ច បង្កើនការផលិតនិងផ្គត់ផ្គង់ស្បៀងអាហារនិងកសិផលសំខាន់ៗ ។ ទីប្រាំមួយ នឹងធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ លើកកម្ពស់កម្រិតសេវាកម្មសាធារណៈនិងការធានារ៉ាប់រងក្នុងសង្គម ៕