ប្រទេសមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែទៀត

CRI, August 2, 2023
Size:

      ថ្ងៃទី៣១ខែកក្កដា  គណៈកម្មាធិការការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបានបើកធ្វើកិច្ចប្រជុំហើយសម្រេចចិត្តថា នឹងបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែទៀត។

      គណៈកម្មាធិការការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសនៅថ្ងៃដដែលថា  ក្នុងកិច្ចប្រជុំនេះ  លោកMin Aung Hlaingអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិបានបូកសរុបការងាររយៈពេល៦ខែកន្លងមកនិងដាក់ចេញទិសដៅការងារនាពេលអនាគតរបស់គណៈកម្មាធិការគ្រប់គ្រងជាតិ។ សមាជិកគណៈកម្មាធិការការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ា បានសម្រេចចិត្តបន្ទាប់ពីកិច្ចពិភាក្សាថា  ដើម្បីធានាឱ្យអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ាអាចបំពេញភារកិច្ចរបស់ខ្លួនដោយគាប់ប្រសើរ  ដូច្នេះនឹងបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែទៀតចាប់ពីថ្ងៃទី១ខែសីហានេះតទៅ៕