វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាច្នៃប្រឌិតនៃកសិកម្ម ឧស្សាហកម្ម និងសេវាកម្មដំឡូង ឡានឆាង-មេគង្គ ឆ្នាំ ២០២៣ ប្រារឰជាផ្លូវការ

lmcchina.org, August 1, 2023
Size:

ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកែច្នៃកសិផលជាមួយប្រទេសទន្លេឡានឆាង-មេគង្គ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ រួមចំណែកក្នុងការបង្កើតខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចតាមទន្លេឡានឆាង-មេគង្គ និងជំរុញការបង្កើតសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គដែលរួមគ្នាឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាព វិទ្យាស្ថានស្រាវជ្រាវការកែច្នៃកសិផលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិនបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាច្នៃប្រឌិតនៃកសិកម្ម ឧស្សាហកម្ម និងសេវាកម្មដំឡូង ឡានឆាង-មេគង្គ ឆ្នាំ ២០២៣ នៅក្នុងទីក្រុងប៉េកាំង។

ប្រទេសឡាវ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀតសម្បូរធនធានដំណាំដំឡូង ហើយកសិផលដំឡូងកំពុងដើរតួនាទីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងនោះ។ លោក វ៉ាង ហ្វឺងជុង ប្រធានវិទ្យាស្ថានស្រាវជ្រាវការកែច្នៃកសិផល បានបញ្ជាក់ថា អ្នកជំនាញ និងអ្នកបច្ចេកទេសលើវិស័យកសិកម្ម និងឧស្សាហកម្មដំឡូងនៃប្រទេសទន្លេឡានឆាង-មេគង្គរួមគ្នាពិគ្រោះពិភាក្សាអំពីការច្នៃប្រឌិតបច្ចេកទេសកសិផលដំឡូង ដែលមានសារៈសំខាន់ក្រៃលែងក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទ បង្កើនចំណូលកសិករ និងការអនុត្ត“ផែនការសកម្មភាព រយ ពាន់ និងម៉ឺន អំពីកិច្ចសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គ”។

ប្រទេសទន្លេឡានឆាង-មេគង្គមានឧត្តមភាពរៀងខ្លួនលើវិស័យបច្ចេកទេសដាំដុះ និងកែច្នៃដំឡូង ឧទាហរណ៍ ដំឡូងពណ៌ស្វាយរបស់វៀតណាមមានរាងស្អាត និងមានគុណភាពល្អ ដែលបានទទួលការពេញនិយមក្នុងទីផ្សារចិន ចំណែកដំឡូងឈើរបស់ថៃ និងកម្ពុជាគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតអាល់កុលរបស់ប្រទេសចិន ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការអំពីកសិផលដំឡូងនេះនឹងអាចជំរុញឱ្យតំបន់ទន្លេឡានឆាង-មេគង្គកាន់តែមានភាពធន់ វិបុលភាព និងសុខសន្តិភាព។

វគ្គបណ្តុះបណ្តាលនេះនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសទន្លេឡានឆាង-មេគង្គ ជំរុញការផ្ទេរបច្ចេកទេសកែច្នៃកសិផលដំឡូងពីប្រទេសចិនទៅប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ាជាដើម បង្កើតគំរូឧស្សាហកម្មនិងបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញបច្ចេកទេសកែច្នៃដំឡូង ពន្លឿនការកែទម្រង់នៃឧស្សាហកម្មកែច្នៃដំឡូងនៃប្រទេសទន្លេឡានឆាង-មេគង្គ និងជំរុញការអភិវឌ្ឍនៃកសិកម្ម ឧស្សាហកម្ម និងសេវាកម្មដំឡូងនៅប្រទេសទន្លេឡានឆាង-មេគង្គ។