ពិព័រណ៍ចម្រុះថ្នាក់ជាតិនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦នឹងរៀបចំតាមទម្រង់អហ្វឡាញឡើងវិញ

CRI, August 1, 2023
Size:

អ្នកយកព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មាននៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ កាលពីថ្ងៃទី ២៦ ខែកក្កដាឱ្យដឹងថា ពិព័រណ៍ចម្រុះថ្នាក់ជាតិនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ នឹងរៀបចំតាមទម្រង់អហ្វឡាញឡើងវិញ ព្រមនិងមានប្រទេសកិត្តិយសផងដែរ។ ទំហំនៃសាលពិព័រណ៍ជាតិចិននឹងត្រូវពង្រីកដល់ ២៥០០ ម៉ែត្រការ៉េ ដែលជាទំហំធំបំផុតក្នុងចំណោមពិព័រណ៍នាំចូលចិនអន្តរជាតិលើកមុនៗ។

យោងតាមការលើកឡើងរបស់លោក Sun Chenghai អនុប្រធានរដ្ឋបាលពិព័រណ៍នាំចូលចិនអន្តរជាតិឱ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសជាច្រើនបានបញ្ជាក់ថា នឹងចូលរួមពិព័រណ៍លើកនេះ ដែលក្នុងនោះ រួមមានប្រទេសមានការអភិវឌ្ឍតិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ចំណែកឯអង្គការអន្តរជាតិដូចជាអង្គការពាណិជ្ជកម្មពិភពលោក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិជាដើមក៏បានបញ្ជាក់ថា នឹងចូលរួមពិព័រណ៍នេះផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា សាលពិព័រណ៍សម្រាប់ការចុះកិច្ចសន្យានៃពិព័រណ៍ពាណិជ្ជកម្មនិងសហគ្រាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ មានទំហំលើសពី ៣៦ម៉ឺនម៉ែត្រការ៉េ ដែលសម្រេចបានតាមគោលដៅរំពឹងទុក ហើយសហគ្រាសដែលចូលរួមការតាំងពិព័រណ៍មានគុណវុឌ្ឍិកាន់តែល្អ ប្រធានបទនៃការតាំងបង្ហាញកាន់តែសម្បូរបែប ព្រមនិងមានសកម្មភាពតាំងពិព័រណ៍កាន់តែជំនាញទៀតផង