សកម្មភាពថតរូបវប្បធម៌នៃកម្មវិធី“សប្តាហ៍រូបភាពនិងវីដេអូអន្តរជាតិ ឡានឆាង-មេគង្គ ឆ្នាំ ២០២៣” បើកសម្ពោធជាផ្លូវការ

lmcchina.org, July 31, 2023
Size:

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ សកម្មភាពថតរូបវប្បធម៌នៃកម្មវិធី“សប្តាហ៍រូបភាពនិងវីដេអូអន្តរជាតិ ឡានឆាង-មេគង្គ ឆ្នាំ ២០២៣” បានបើកសម្ពោធជាផ្លូវការនៅក្រុងយូស៊ូ មណ្ឌលស្វយ័តជនជាតិទីបេត៍ យូស៊ូ ខេត្តឈីងហៃ។ ក្នុងឱកាសនេះ ម្ចាស់រៀបចំកម្មវិធីនេះបានប្រមូលផ្តុំនូវរូបភាព និងវីដេអូល្អៗពីប្រទេសទន្លេឡានឆាង-មេគង្គ អញ្ជើញឱ្យសារព័ត៌មានសំខាន់ៗ អ្នកល្បីល្បាញលើអ៊ីនធើណេត និងតំណាងមជ្ឈដ្ឋានវប្បធម៌មកសាកល្បង និងស្វែងយល់ពីវប្បធម៌ប្រពៃណីក្នុងតំបន់ និងរៀបចំឱ្យអ្នកថតរូបចិន និងបរទេសទៅទស្សនា ថតរូប និងថតវីដេអូពីទេសភាពដ៏ស្រស់ស្អាត និងវិសេសវិសាល។

គោលបំណងនៃការរៀបចំសកម្មភាពនេះគឺ បង្ហាញជូនពិភពលោកអំពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច គាំពារបរិស្ថាន និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីបង្កើតជាវេទិកាផ្លាស់ប្តូរវប្បធម៌ថ្មីសម្រាប់ការនិទានរឿងរ៉ាវដែលប្រទេសទន្លេឡានឆាង-មេគង្គរាប់អានគ្នាដូចគ្រួសារតែមួយ។


អ្នកថតរូបជាជនជាតិបារាំងឈ្មោះ Laurence Chellali បានបញ្ជាក់ថា ក្រុងយូស៊ូមានទេសភាពស្អាតណាស់ តែមនុស្សនៅទីនេះកាន់តែធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបរំជួល។ លោកបានបន្ថែមទៀតថា ជីវិតក្នុងតំបន់ផ្សេងៗផ្សារភ្ជាប់គ្នាដោយទន្លេតូចធំ ចំណែកអ្នកស្រុកនៅទីនេះខិតខំការពារប្រភពទឹក ហើយបានធ្វើរឿងតូចតាចជាច្រើនក្នុងជីវិតប្រចាំថ្ងៃអស់ពេលជាច្រើនឆ្នាំមកហើយ ខ្ញុំគិតថា ទាំងនេះគឺជាវត្ថុដែលមានតម្លៃបំផុត។ ខ្ញុំសង្ឃឹមថានឹងអាចប្រើកាមេរ៉ារបស់ខ្ញុំ ថតរូបល្អៗ និងនិទានរឿងដែលពួកគេខិតខំអភិរក្សប្រភពទឹកទៅឱ្យប្រជាជននៅប្រទេសខ្ញុំ។