ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកលើកទី៣១សម្ពោធបើកនៅក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន

CRI, July 31, 2023
Size:

ថ្ងៃទី ២៨ ខែកក្កដា ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកលើកទី៣១បានសម្ពោធបើកនៅក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។

ពិធីសម្ពោធបើកលើកនេះបានធ្វើឡើងក្រោមប្រធានបទ “យុវភាពស្វែងរកក្តីសុបិន” ជាមហោស្រពដ៏រស់រវើកដែលប្រកបដោយលក្ខណៈពិសេសចិន បរិយាកាសនៃយុគសម័យនិងចរិតយុវវ័យ 

សូមបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកលើកនេះមានការចូលរួមពីអត្តពលិកសរុបចំនួន៦៥០០នាក់ដែលមកពីប្រទេសនិងតំបន់ចំនួន១១៣។ អត្តពលិកនិស្សិតដែលមកពីគ្រប់ទិសទីលើពិភពលោកនឹងធ្វើការប្រកួតប្រជែងអំពីវិញ្ញាសាធំៗចំនួន១៨និងវិញ្ញាសាតូចចំនួន ២៦៩ ក្នុងនោះ  វិញ្ញាសាក្បាច់គុនចិននិងបាល់ទឹកនឹងបង្កើតមេដាយមាសដំបូងនិងចុងក្រោយបំផុតដោយឡែកពីគ្នានៃការប្រកួតកីឡាលើកនេះ។

       តាមការផ្សាយដំណឹងឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ខែកក្កដា លោក Cao Maoyuan បានទទួលមេដាយមាសលើវិញ្ញាសាក្បាច់គុនចិនប្រភេទប្រដាល់បែបភាគខាងត្បូងផ្នែកបរុសនៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកក្រុង Chengdu  ដែលជាមេដាយមាសទី១របស់គណៈប្រតិភូកីឡាចិន៕