លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី

CRI, July 31, 2023
Size:

នៅរសៀលថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុង Chengdu លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកJoko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីដែលបានអញ្ជើញមកចូលរួមពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសចិន។

លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះមិត្តចាស់លោកប្រធានាធិបតីJoko Widodo ដែលអញ្ជើញមកចូលរួមពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកនៅក្រុងChengdu ប្រទេសចិន។ ប្រទេសចិនមានឆន្ទៈយកខួបទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះជាឱកាស ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ីក្នុងកម្រិតកាន់តែខ្ពស់ កសាងសហគមន៍រួមវាសនាចិន-ឥណ្ឌូណេស៊ីឱ្យមានភាពប្រាកដប្រជា និងរួមគ្នាបង្កើតជាគំរូល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលរួមសុខរួមទុក្ខ រួមសាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការ និងរួមគ្នាជំរុញការអភិវឌ្ឍ សំដៅចាក់បញ្ចូលភាពប្រាកដប្រជា និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងតំបន់និងពិភពលោក៕