ក្រសួងការបរទេសចិន៖ចិន-អាស៊ានបានបង្កើតឡើងនូវមាគ៌ាដ៏ត្រឹមត្រូវមួយដែលប្រទេសជិតខាងរាប់អានគ្នាដោយសុខដុមនីយកម្មនិងមេត្រីភាពនិងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា

CRI, July 27, 2023
Size:

ពេលចុងក្រោយនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានប្រកាសសេចក្តីថ្លែងការណ៍រួមដើម្បីរំលឹកខួបគម្រប់២០ឆ្នាំដែលប្រទេសចិនបានចូលរួមក្នុង«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»។ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនថាក្នុងអំឡុងពេល២០ឆ្នាំកន្លងមកប្រទេសចិននិងអាស៊ានបានបង្កើតឡើងនូវមាគ៌ាដ៏ត្រឹមត្រូវមួយដែលប្រទេសជិតខាងរាប់អានគ្នាដោយសុខដុមនីយកម្មនិងមេត្រីភាពនិងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា។

 លោកស្រីបានថ្លែងថាឆ្នាំ២០០៣ថ្នាក់ដឹកនាំរបស់ប្រទេសចិននិងអាស៊ានបានធ្វើជាសក្ខីភាពចំពោះការដែលប្រទេសចិននាំមុខគេចូលរួម«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»ដែលបានបើកដំណាក់កាលថ្មីនៃទំនាក់ទំនងចិននិងអាស៊ាន។ប្រទេសចិនជាប្រទេសទីមួយដែលចូលរួមក្នុងសន្ធិសញ្ញានេះដែលបានបង្ហាញឱ្យឃើញថាប្រទេសចិនប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ការទូតដែលមិនថាប្រទេសធំឬប្រទេសតូចគឺមានភាពស្មើគ្នាប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការដែលអាស៊ានអភិវឌ្ឍលូតលាស់ខ្លាំងឡើងនិងប្រទេសចិនអនុវត្តគោលនយោបាយដែលរាប់អានដោយសុខដុមនីយកម្មនិងមេត្រីភាពជាមួយបណ្តាប្រទេសព័ទ្ធជំុវិញ។

 លោកស្រីបានគូសបញ្ជាក់ថាក្រោមបរិបទដែលសភាពការណ៍ក្នុងតំបន់និងអន្តរជាតិមានភាពស្មុគស្មាញ់និងមានការប្រែប្រួលសេចក្តីថ្លែងការណ៍រួមដែលត្រូវប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានមានផលប្រយោជន៍ក្នុងការរួមគ្នាអនុវត្តគោលការណ៍របស់សន្ធិសញ្ញាបន្តវេននូវទំនៀមទម្លាប់និងប្រាជ្ញារបស់អាស៊ីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដនិងរួមគ្នាគាំពារច្បាប់កំណត់និងសណ្តាប់ធ្នាប់ក្នុងតំបន់៕