មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរអង្វែងរបស់ប្រទេសចិនមិនកែប្រែទេ

CRI, July 27, 2023
Size:

ថ្ងៃទី១៧ ខែកក្កដា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមិនកែប្រែទេ ហើយលក្ខណៈពិសេសប្រកបដោយភាពស្វិតស្វាញ កម្លាំងសក្តានុពល និងភាពរស់វើកក៏មិនកែប្រែដែរ ជាពិសេសលក្ខខ័ណ្ឌដែលគាំទ្រការអភិវឌ្ឍដោយគុណភាពខ្ពស់ក៏មិនកែប្រែផងដែរ។ទន្ទឹមនឹងកត្កាវិជ្ជមានដែលជំរុញការអភិវឌ្ឍបានកើនឡើង សេដ្ឋកិច្ចបន្តមានក្តីសង្ឃឹមនឹងស្តារឡើងវិញនិងកើនឡើង។

ថ្ងៃទី១៧ ខែកក្កដា រដ្ឋបាលជាតិស្ថិតិប្រទេសចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣។លោកស្រីMaoNingបានថ្លែងដូចពោលខាងលើនេះនៅពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធ។លោកស្រីបានឧទ្ទេសនាមថា ឆមាសទី១ឆ្នាំ២០២៣ សេដ្ឋកិច្ចជាទូទៅរបស់ប្រទេសចិនមានភាពល្អប្រសើរឡើង ផលិតផលក្នុងស្រុកសរុបបានកើនឡើង៥,៥% គឺកើនឡើង១%បើប្រៀបធៀបនឹងត្រីមាសមុន