លោក Wang Yi លើកឡើងនូវសំណើ ៤ចំណុចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស " សកលខាងត្បូង"

CRI, July 26, 2023
Size:

លោក Wang Yi ប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនលើកឡើង សំណើ ៤ចំណុចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស "សកលខាងត្បូង " ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខនៃប្រទេស BRICS នៅទីក្រុង Johannesburg កាលពីថ្ងៃទី២៥ខែកក្កដា។

ទីមួយ ត្រូវលុបបំបាត់ការប៉ះទង្គិច និងរួមគ្នាកសាងសន្តិភាព។ ទីពីរ ត្រូវស្តារកម្លាំងរស់រវើកឡើងវិញ និងជំរុញការអភិវឌ្ឍរួម។ ទីបី ត្រូវបើកចំហ និងមានភាពបរិយាប័ន្ន ដើម្បីស្វែងរកវឌ្ឍនភាពរួម។ ទី៤  ត្រូវរួមសាមគ្គីគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាសមាជិកនៃប្រទេស "សកលខាងត្បូង"។ ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសដែលជាទីផ្សារងើបឡើង ថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ក្នុងន័យរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។