ថ្ងៃទី២៣ខែកក្កដា ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលរួមមានគណបក្សនយោបាយសរុបចំនួន១៨ ដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចជាដើម ចូលរួមប្រកួតប្រជែងយកអាសនៈចំនួន១២៥អាសនៈហើយគណបក្សដែលទទួលបានអាសនៈភាគច្រើននឹងទទួលខុសត្រូវក្នុងការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។
ការបោះឆ្នោតបានចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក តាមម៉ោងក្នុងតំបន់ កាលពីថ្ងៃទី២៣ខែកក្កដា និងបានបិទបញ្ចប់នៅវេលាម៉ោង៣រសៀលថ្ងៃដដែល។លទ្ធផលរាប់សន្លឹកឆ្នោតបឋមតាមមណ្ឌលបោះឆ្នោតនីមួយៗបានប្រកាសជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី២៣ខែកក្កដា ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប)នឹងប្រកាសលទ្ធផលរាប់សន្លឹកឆ្នោតផ្លូវការនៅថ្ងៃទី៩ ខែសីហាឆ្នាំ២០២៣ខាងមុខនេះ៕