ទីផ្សារអ្នកប្រើប្រាស់របស់ប្រទេសចិនបន្តកើនឡើងនិងមានភាពល្អប្រសើរ តួនាទីក្នុងការជំរុញកំណើនសេដ្ឋកិច្ចកំពុងកើនឡើងជាលំដាប់

CRI, July 25, 2023
Size:

ថ្ងៃទី១៧ ខែកក្កដា លោកFuLinghuiអ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិប្រទេសចិនបានលើកឡើងថា ឆមាសទី១ឆ្នាំ២០២៣ ប្រទេសចិនប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ តម្រូវការនៃទីផ្សារចិនបានរៀបចំឡើងវិញជាបន្តបន្ទាប់ សេដ្ឋកិច្ចបានកើនឡើងនិងមានភាពល្អប្រសើរ។ទន្ទឹមនឹងនោះយើងក៏ត្រូវមើលឃើញសេដ្ឋកិច្ចពិភពលោកដែលខ្វះកម្លាំងស្តារឡើងវិញ ហើយមូលដ្ឋានបន្តរក្សាអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងប្រទេសចិននៅតែមិនទាន់រឹងមាំខ្លាំងនៅឡើយ។នៅឆមាសទី២ឆ្នាំ២០២៣នឹងផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ពន្លឿនបណ្តុះបណ្តាលកម្លាំងចលករថ្មី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាទូទៅមានភាពល្អប្រសើរ។

នៅក្នុងឆមាសទី១ឆ្នាំ២០២៣ ការលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គមគឺ២២,៧៥៨៨ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៨.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕