ក្រសួងការបរទេសចិន៖ប្រទេសចិននឹងបន្តចាប់ដៃជាមួយប្រទេសនានា ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាត

CRI, July 25, 2023
Size:

   ថ្ងៃទី២០ ខែកក្កដា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា នៅក្នុងមហាសន្និបាតអភិរក្សអេកូបរិស្ថានដែលបើកធ្វើនាពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ។ប្រទេសចិននឹងបន្តបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ចាប់ដៃជាមួយប្រទេសនានា ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាត។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកKerryប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិកបានថ្លែងស្តីពីបញ្ហាអាកាសធាតុនាថ្ងៃទី១៩ ខែកក្កដា ថា អាមេរិកនិងប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីធ្វើការត្រៀមសម្រាប់ការចរចាសំខាន់នៃកិច្ចប្រជុំភាគីហត្ថលេខីលើកទី២៨នៃមហាសន្និបាតបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ(COP28)

ទាក់ទងនឹងករណីនេះ លោកស្រីMaoNingបានលើកឡើងថា បម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈមរបស់ពិភពលោក ដែលតម្រូវឱ្យប្រទេសនានាចាប់ដៃគ្នាឆ្លើយតប។ប្រទេសចិនជាអ្នកអនុវត្តនៃអរិយធម៌អេកូឡូស៊ីនិងជាអ្នកប្រតិបត្តិការសម្រាប់ការគ្រប់គ្រងអាកាសធាតុ។ប្រទេសចិនបានរួមចំណែក២៥%នៃផ្ទៃដីបៃតងថ្មីលើពិភពលោកចាប់តាំងពីចូលសតវត្សនេះមក។ប្រទេសចិនបានកសាងប្រព័ន្ធផលិតថាមពលអគ្គិសនីស្អាតដ៏ធំបំផុតលើពិភពលោក ហើយគាំទ្រកំណើនសេដ្ឋកិច្ច៦.២%គិតជាមធ្យមប្រចាំឆ្នាំដោយអត្រាកំណើននៃការប្រើប្រាស់ថាមពល៣%គិតជាមធ្យមប្រចាំឆ្នាំ៕