ការប្រកួតផ្តាច់ព្រ័ត្រអំពីគំនិតច្នៃប្រឌិតយុវជន ឡានឆាង-មេគង្គ លើកទី ៧ ប្រារឰនៅខេត្តឈីងហៃ

lmcchina.org, July 24, 2023
Size:

នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ការប្រកួតផ្តាច់ព្រ័ត្រអំពីគំនិតច្នៃប្រឌិតយុវជន “ការគ្រប់គ្រង និងអភិវឌ្ឍតំន់ឡានឆាង-មេគង្គ” លើកទី ៧ ប្រារឰនៅខេត្តឈីងហៃនៃប្រទេសចិន។

ការប្រកួតនេះបានរៀបចំក្រោមប្រធានបទ“កសិកម្មទំនើប និងសន្តិសុខស្បៀង” ដែលមានការចូលរួមពីនិស្សិតសាកលវិទ្យាល័ ២០៧ នាក់មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយមានក្រុមបេក្ខជនបេក្ខនារីចំនួន ២០ ក្រុមដែលមកពីសាកលវិទ្យាល័យចំនួន ៩ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ ដើម្បីដណ្តើមពានរង្វាន់ចំនួន ៤ គឺ “បញ្ហាមានតម្លៃបំផុត” “ក្រុមមានគំនិតច្នៃប្រឌិតពិសេស” “ក្រុមអន្តរជាតិឆ្នើមបំផុត” និង“គម្រោងបំប៉នល្អបំផុត”។

ក្រៅពីនេះ ការប្រកួតនេះនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមពណ៌មាសនៃយុវជន ឡានឆាង-មេគង្គ ដើម្បីជំរុញកការដោះស្រាយបញ្ហាផ្សេងៗក្នុងការគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាព អំពាវនាវឱ្យយុវជននៃប្រទេសទាំង ៦ រួមសហការគ្នា និងបញ្ចេញសំឡេងរបស់យុវជនសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ឯកឧត្តម លាវ ជូនយូន ទីប្រឹក្សានៃនាយកដ្ឋានកិច្ចការអាស៊ីក្រសួងការបរទេសចិន បានថ្លែងថា យុវជនគឺជាក្តីសង្ឃឹមសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឱ្យរីកចម្រើនកាន់តែមានគុណភាពខ្ពស់ ហើយការប្រកួតនេះគឺជាកម្មវិធីដ៏សំខាន់សម្រាប់បង្កើនការផ្លាស់ប្តូររវាងយុវជននៃបណ្តាប្រទេសពាក់ព័ន្ធ។ ឯកឧត្តមសង្ឃឹមថា ការប្រកួតនេះនឹងអាចទទួលបានជោគជ័យ និងបង្ហាញឱ្យឃើញពីគំនិតច្នៃប្រឌិត និងកម្លាំងរស់រវើករបស់យុវជននៃប្រទេសទាំង ៦។

លោក Udomphon Puetpaiboon សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ Prince of Songkla និងអ្នកសម្របសម្រួលបច្ចេកទេសនៃគម្រោង UN-REDD ឈ្មោះ Vansy ដែលធ្លាប់ចូលរួមការប្រកួតនេះ បានសម្តែងនូវការជូនពរចំពោះការប្រកួតនេះ ព្រមនិងក្តីសង្ឃឹមនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាឆ្ពោះទៅកាន់អនាគតកាន់តែភ្លឺស្វាង។