សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាសំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលថ្លែងក្នុងមហាសន្និបាតអភិរក្សអេកូបរិស្ថានទូទាំងប្រទេសចិន

CRI, July 24, 2023
Size:

     មហាសន្និបាតអភិរក្សអេកូបរិស្ថានទូទាំងប្រទេសចិនបានរៀបចំឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ខែកក្កដា។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាសំខាន់ដោយគូសបញ្ជាក់ពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងពន្លឿនជំរុញដល់ការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយចុះសម្រុងគ្នា។

     មន្ត្រី អ្នកជំនាញនិងបញ្ញវន្តផ្នែកអភិរក្សបរិស្ថាននៃប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាសំខាន់របស់លោក Xi Jinping ដោយសម្គាល់ថា ប្រទេសចិនបន្តជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី ហើយទទួលបានសមិទ្ធផលដ៏ធំសម្បើមដែលគួរឱ្យកត់សម្គាល់ និងសម្រេចបាននូវការផ្លាស់ប្តូរដ៏សំខាន់ពីអ្នកចូលរួមអភិបាលកិច្ចបរិស្ថានសកលទៅជាអ្នកដឹកនាំ។ ពួកគេជឿជាក់ថា ប្រទេសចិននឹងបន្តរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃពិភពលោក និងការកសាងពិភពលោកដែលកាន់តែល្អបវរ ដែលនឹង ផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់បណ្តាប្រទេសនានាក្នុងការអភិវឌ្ឍបៃតង៕