អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាដៃគូ

CRI, July 21, 2023
Size:

នាពេលថ្មីៗកន្លងទៅនេះ ទាក់ទងនឹងពិធីបញ្ចប់ការសាងសង់នៃរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ Dasherkandi ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុនចិននៅប្រទេសបង់ក្លាដែស  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ១៩ ខែកក្កដាថា នេះគឺជាឧទាហរណ៍មួយទៀតនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាដៃគូ  ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិ បន្តរួមចំណែកដល់ការស្តារសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍប្រកបដោយចីរភាពពិភពលោក 

រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ Dasherkandi គឺជារោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ធុនធំបែបទំនើបដំបូងគេនៅប្រទេសបង់ក្លាដែស ហើយក៏ជារោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់តែមួយដ៏ធំបំផុតនៅអាស៊ីខាងត្បូងរហូតដល់បច្ចុប្បនេះ រោងចក្រនេះអាចចម្រាញ់ទឹកកកខ្វក់របស់អ្នកស្រុកចំនួន ៥ លាននាក់នៅក្រុង Dhaka ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់អ្នកស្រុកកាន់តែប្រសើរឡើង 

ចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវត្រូវបានស្នើឡើងកាលពី ១០ ឆ្នាំមុន បានបង្កើតឱកាសការងារចំនួន ៤២ ម៉ឺនសម្រាប់ប្រទេសជាដៃគូនិងបានសោចស្រង់មនុស្សជិត ៤០ លាននាក់ចេញពីភាពក្រីក្រ ។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក នៅឆ្នាំ ២០៣០ ការកសាងរួមគ្នានៃ"ខ្សែក្រវាត់និងផ្លូវ"នឹងបង្កើនពាណិជ្ជកម្មនៃប្រទេសដែលចូលរួមពី ២.៨% ទៅ ៩.៧% ៕