រដ្ឋបាលជាតិស្ថិតិចិន៖ GDP ក្នុងឆមាសទីមួយគឺ ៥៩.៣ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៥.៥% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២

CRI, July 20, 2023
Size:

      តាមរដ្ឋបាលជាតិស្ថិតិចិនបានឱ្យដឹងថា ក្នុងឆមាសទីមួយឆ្នាំនេះ ប្រទេសចិនប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏តានតឹងនិងស្មុគ្រស្មាញនិងភារកិច្ចដ៏លំបាកលំបិនក្នុងការអភិវឌ្ឍ លំនឹងនិងកំណែទម្រង់ក្នុងស្រុក គ្រប់តំបន់និងក្រសួង-ស្ថាប័នបានអនុវត្តជាក់ស្តែងនូវការសម្រេចចិត្តនិងការរៀបចំចាត់ចែងនៃមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រកាន់ខ្ជាប់នូវការស្វែងរកវឌ្ឍនភាពខណៈពេលដែលរក្សាស្ថិរភាព ខិតខំជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គ្រោងផែនការការងារក្នុងស្រុកនិងអន្តរជាតិឱ្យបានកាន់តែប្រសើរ គ្រោងផែនការការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឱ្យបានកាន់តែល្អ បំពេញការងារលំនឹងកំណើន លំនឹងឱកាសការងារនិងលំនឹងតម្លៃទំនិញឱ្យបានកាន់តែល្អ សេចក្តីត្រូវការក្នុងទីផ្សារបានរៀបចំឡើងវិញជាបណ្តើរៗ ការផលិតនិងការផ្គត់ផ្គង់បន្តកើនឡើង ការរកការងារធ្វើនិងតម្លៃទំនិញមានភាពនឹងនរជាទូទៅ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងដោយនឹងនរ សេដ្ឋកិច្ចស្តារឡើងវិញនិងមាននិន្នាការល្អ។ 

      បើតាមការគណនារជាជំហានដំបូង GDP ក្នុងឆមាសទីមួយរបសប្រទេសចិនគឺ ៥៩.៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៥.៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២៕