ភាគីកសាងផ្លូវដែកចិន-ឡាវបានអញ្ជើញគ្រូនិងសិស្សប្រទេសឡាវជិះរទេះភ្លើងទស្សនាប្រទេសចិន

CRI, July 20, 2023
Size:

       ថ្ងៃទី១៦ ខែកក្កដា ក្រុមហ៊ុនផ្លូវដែកចិន CREC ដែលបានចូលរួមកសាងផ្លូវដែកចិន-ឡាវបានធ្វើសកម្មភាពផ្លាស់ប្តូរជាមួយសាលាបឋមសិក្សាមិត្តភាពចិន-ឡាវ ភូមិ Nongping របស់ប្រទេសឡាវនៅទីក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ដោយបានអញ្ជើញគ្រូនិងសិស្សប្រទេសឡាវជិះរទេះភ្លើងធ្វើទស្សនាក្នុងប្រទេសចិន។

        ក្រុមហ៊ុន CREC បានបរិច្ចាគសម្ភារៈសិក្សានិងកីឡាជូនគ្រូនិងសិស្សរបស់សាលាបឋមសិក្សាមិត្តភាពចិន-ឡាវភូមិ Nongping  ហើយបានអញ្ជើញតំណាងគ្រូនិងសិស្សរបស់ឡាវជិះរទេះភ្លើងទស្សនាក្នុងប្រទេសចិនក្រោមប្រធានបទ "តាមរយៈខ្សែក្រវាត់និងផ្លូវ ជួបជុំគ្នានៅប៉េកាំង"។ 

        នាយកសាលាបឋមសិក្សាមិត្តភាពចិន-ឡាវភូមិ Nongping បានថ្លែងថា  ក្រុមហ៊ុន CREC និងសាលាបឋមសិក្សាមិត្តភាពចិន-ឡាវភូមិ Nongping ជាសក្ខីភាពយុគសម័យថ្មីរបស់មេត្រីភាពរវាងចិននិងឡាវ យើងរំពឹងខ្លាំងនឹងឱកាសជិះតាមផ្លូវដែកចិន-ឡាវទៅសិក្សានិងផ្លាស់ប្តូរនៅប៉េកាំង ដើម្បីបន្តរឹតចំណងមិត្តភាពរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ  រួមចំណែកក្នុងការជំរុញទំនាក់ទំនងចិន-ឡាវ៕